Jesse Lingard ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែមេសា

//s9.kh1.co/74/74aa2770a73c2d2f7399d38c030dd0aa2ce57bcf.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែមេសា

បរទេស៖ កីឡាករវ័យ២៨ឆ្នាំ Jesse Lingard ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែមេសាក្នុងក្របខណ្ឌ English Premier League ជាលើកដំបូងក្នុងអាជីបបាល់ទាត់របស់ខ្លួន។ ខ្សែបម្រើប្រយុទ្ធក្រុម West Ham United និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អដោយរកបាន ៤ គ្រាប់និងប៉ះឲ្យដៃគូស៊ុតបញ្ចូលទី៥ ដងក្នុងការបង្ហាញខ្លួន៤ លើករបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=472,q=100/9f/9fccf2c894ad7e5fb2ddb78c7fe1fdace73e9c65.png

Lingard បានថ្លែងថា៖ "វាពិតជាអស្ចារ្យណាស់" វាជាលើកទីមួយហើយនៅក្នុងអាជីពរបស់ខ្ញុំដែលខ្ញុំបានទទួលពានរង្វាន់នេះហើយខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានចូលរួមបោះឆ្នោតដល់រូបខ្ញុំ ជាពិសេសអរគុណដល់មិត្តរួមក្រុម និងគ្រូបង្វឹកលោក David Moyes ដែលបានទុកចិត្តព្រមទាំងផ្តល់ឱកាសឲ្យខ្ញុំបានបង្ហាញខ្លួនលើទីលានកន្លងមក"៕

https://s9.kh1.co/__image/w=650,h=434,q=100/4c/4c699f9cc4bb603942e3fdedea9732c8cdfa660c.jpeg

ប្រភពWest-Ham

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T