មនុស្សដែលស្ងាត់បំផុត គឺជាមនុស្សដែលគ្រោះថ្នាក់បំផុត?

//s9.kh1.co/96/96b5c14a788b632f7b27f4c185a77961f5a85522.jpeg
យល់ដឹង

 ១៤-ឧសភា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

តើនេះពិតដូចមាត់គេនិយាយទេ មនុស្សដែលស្ងាត់មិនសូវមាត់ច្រើន ជាមនុស្សដែលអ្នកមិនគួរលេងសើចជាមួយច្រើនហួសហេតុពេកនោះ។

កន្លងមកធ្លាប់លឺពាក្យនិយាយគេនិយាយតៗគ្នាថា មនុស្សដែលនិយាយសូវមាត់កគឺជាមនុស្សប្រុសដែលគួរឲ្យខ្លាច ជាជាងមនុស្សដែលនិយាយច្រើន? តើមូលហេតុអ្វីបានមនុស្ដែលស្ងាត់ស្ងៀមជាមនុស្សដែលគ្រោះថ្នាក់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការពិតណាស់ ចរិកមនុស្សអាចនឹងផ្លាស់ប្តូរទៅតាមស្ថានការណ៍​ និងភាពជាក់ស្តែងដោយយើងមិនអាចវិនិច្ឆ័យតាម អាកប្បកិរិយា និងកាយវិការរបស់គេនោះទេ ប៉ុន្តែយោងតាមភាពជាក់ស្តែង ភាគច្រើនមនុស្សដែលមិនសូវមាត់កពិតជា ប្រភេទមនុស្សដែលអ្នកមិនគួរលេងសើចជាមួយច្រើន ឬក៏បង្កប៉ះពាល់អារម្មណ៍គេច្រើននោះឡើយ។

ដោយឡែក យោងតាមមតិភាគច្រើនបានអះអាងស្រដៀងៗគ្នាថា មនុស្សចូលចិត្តភាពស្ងប់ស្ងាត់ គឺមានភាគរយច្រើនដែលពួកគេអាចនឹងជាមនុស្សដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃបានច្រើនជាងមនុស្សធម្មតា ប្រសិនអ្នកធ្វើឲ្យប៉ះពាល់អារម្មណ៍ពួកគេនោះ ដោយសារកត្តាផ្សេងៗមួយចំនួន។

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

ខាងក្រោមនេះគឺជាចំណុចដែល បង្ហាញថាអ្នកដែលស្ងៀមស្ងាត់ គឺជាមនុស្សដែលគ្រោះថ្នាក់បំផុត៖

១. ពួកមិនចូលចិត្តនិយាយប៉ុន្តែចូលចិត្តស្តាប់

មនុស្សដែលមិននិយាយច្រើនគឺ ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ពួកគេចូលចិត្តស្តាប់ និងវិភាគដោយស្ងាត់ៗ ជាជាងនិយាយច្រើនឥតប្រយោជន៍ ដោយពួកគេផ្តោតតែចំណុចសំខាន់ប៉ុណ្ណោះ ដូច្នេះសម្តីដែលចេញពីមាត់ពួកគេ គឺសុទ្ធតែមានអត្ថន័យ និងមានរបៀបរៀបរយ អាចនិយាយបានថាល្មមនឹងយកឈ្នះមនុស្សដែលនិយាយច្រើនតែម្តង។

រូបតំណាង
រូបតំណាង

២.ពួកគេជាមនុស្សលាក់អារម្មណ៍

ដោយសារពួកគេជាមនុស្សអាថ៌កំបាំង មិនបញ្ចេញគំនិតមកក្រៅ ដូច្នេះគ្រប់សកម្មភាពពួកគេធ្វើនោះ គឺគ្មាននរណាអាចដឹង ឬស្មានដឹងមុនបានឡើយ ថាអ្វីអាចកើតឡើងបន្ទាប់នោះ ដូច្នេះហើយប្រសិនចង់ធ្វើជាសត្រូវជាពួកគេ គឺអាចគិតមើលម្តងទៀតបាន។

រូបតំណាង
រូបតំណាង

៣.ពួកគេមិននិយាយច្រើន ប៉ុន្តែអនុវត្តច្រើន

អាចថាពួកគេមិននិយាយច្រើនមែនមើលទៅដូចជាមនុស្សល្ងង់មិនដឹងអី ប៉ុន្តែនេះគ្រាន់តែជ្រុងម្ខាងរបស់គេប៉ុណ្ណោះ ពពួកមនុស្សប្រភេទនេះច្រើនតែសម្រេចការងារលឿន និងស្ងាត់ៗជាងមនុស្សដែលឡេះឡោះច្រើន ហើយកម្រនឹងមានកំហុសទៀតផង អញ្ចឹងសាកស្រមៃទៅប្រសិនជាគេចង់ធ្វើបាបនរណាម្នាក់នោះ គឺមិនងាយនឹងភ្លាត់ស្នៀត ឬមានគេចាប់បានងាយៗនោះឡើយ។

រូបតំណាង
រូបតំណាង

៤.ពួកគេជាមនុស្សឈាមត្រជាក់

មនុស្សដែលមិនសូវប្រាស្រ័យទាក់ទងនឹងអ្នកដទៃ ភាគច្រើនគឺជាមនុស្សដែលចិត្តដាច់ មិនសូវខ្វល់នឹងមនុស្សដែលនៅក្បែរខ្លួនទេ ដូច្នេះកុំសង្ឃឹមថាពួកគេអាចនឹងចិត្តទន់ដូចមនុស្សដែលរអ៊ូរទាំច្រើនឡើយ ប្រសិនជាអ្នកបានបង្កកំហុសដែលប៉ះពាល់ដល់ពួកគេនោះ។

រូបតំណាង
រូបតំណាង

សរុបសេចក្តីមក មនុស្សដែលស្ញប់ស្ងាត់គឺមែនជាមនុស្សដែលគួរឲ្យខ្លាចអ្វីឡើយ ដោយសារតែគេចូលចិត្តភាពស្ងប់ស្ងាត់ គ្មានការរំខាន ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេអាចផ្លាស់ប្តូរទៅជាមនុស្សអាក្រក់ និងគ្មានធម៍មេត្តាបានប្រសិនជាពួកគេត្រូវធ្វើបាបផ្លូវកាយ ឬផ្លូវចិត្តនោះ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T