អីយ៉ាស់! Lampard ក្លាយជាបេក្ខភាពនាំមុខគេក្នុងការទៅដឹកនាំក្លិបមួយនៅ Premier League

//s9.kh1.co/08/088eed2edfca80d07b7b4cf0a14560ec93d1a007.jpeg
កីទ្បា

 ១៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Lampard កំពុងទាក់ភ្នែកក្លិប Crystal Palace

អង់គ្លេស៖ អតីតគ្រូបង្វឹករបស់ Chelsea គឺ Frank Lampard ត្រូវបានគេរាយការណ៍ថាកំពុងក្លាយជាបេក្ខភាពនាំមុខគេក្នុងការមកដឹកនាំនៅក្លិប Crystal Palace ជំនួស Roy Hudgson

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Frank Lampard
លោកគ្រូបង្វឹក Frank Lampard
លោកគ្រូបង្វឹក Roy Hudgson
លោកគ្រូបង្វឹក Roy Hudgson

កុងត្រារបស់ លោកគ្រូ Hudgson នឹងផុតកំណត់នៅរដូវក្ដៅនេះហើយ ប៉ុន្តែបើទោះបីជាលោកគ្រូបានដឹកនាំឲ្យ Crystal Palace មានកៅអីលេង Premier League រដូវកាលក្រោយក៏ដោយក៏ក្លិបគ្រោងនឹងចែកផ្លូវគ្នាជាមួយលោកគ្រូត្រឹមនេះ។

លោកគ្រូបង្វឹក Roy Hudgson
លោកគ្រូបង្វឹក Roy Hudgson

សារព័ត៌មាន The Telegraph បានបង្ហើបឲ្យដឹងថាក្លិប Crystal Palace កំពុងពិភាក្សាគ្នាថានឹងបន្តកុងត្រាឲ្យ Hudgson ឬ រកគ្រូបង្វឹកថ្មីមកជំនួស ប៉ុន្តែបើសិនករណីបញ្ចប់តំណែង Hudgson នោះ Frank Lampard គឺជាជម្រើសទី១ដែលក្លិបពេញចិត្តឲ្យមកដឹកនាំបន្ត។

លោកគ្រូបង្វឹក Frank Lampard
លោកគ្រូបង្វឹក Frank Lampard

លោកគ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះត្រូវ Chelsea បញ្ចប់តំណែងកាលពីខែមករាកន្លងទៅ ដោយជំនួស Thomas Tuchel មកវិញ ខណៈដែលកន្លងមក មានព័ត៌មានចចាមអារ៉ាមថា លោកគ្រូអាចនឹងមកដឹកនាំនៅ ក្រុមជម្រើសជាតិក្រោម២១ឆ្នាំរបស់អង់គ្លេស ប៉ុន្តែសារព័ត៌មាន The Telegraph បានប្រាប់ថា Lampard មិនទទួលយកការងារនេះទេ។

លោកគ្រូបង្វឹក Frank Lampard
លោកគ្រូបង្វឹក Frank Lampard

យ៉ាងណាមិញក្រៅពី Crystal Palace គឺនៅមានក្លិបជាច្រើនដូចជា Bournemouth និង Celtic ក៏ចាប់អារម្មណ៍ចង់បាន Lampard ដែរ ហើយកន្លងមកលោកគ្រូក៏ធ្លាប់បានបង្ហើបដែរថាមានក្លិបផ្សេងៗជាច្រើនបានដាក់សំណើដល់លោកគ្រូ៕

លោកគ្រូបង្វឹក Frank Lampard
លោកគ្រូបង្វឹក Frank Lampard

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T