សុខៗ ស្រាប់តែមានអ្នកស្គាល់គ្នាស្និទ្ធិនឹង មាន ពេជ្ររីតា ចេញមុខអះអាងថា នាងជាមនុស្សបែបនេះ

//s9.kh1.co/3e/3e25801999f6998ce5c8a23f46a2b0e7f30a03e1.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សុខៗ ស្រាប់តែមានអ្នកស្គាល់គ្នាស្និទនឹង មាន ពេជ្ររីតា ចេញមុខអះអាងថា នាងជាមនុស្សបែបនេះ

ភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាបានជ្រាបយ៉ាងច្បាស់រួចមកហើយ រឿងរ៉ាវក្តីក្តាំងប្តឹងគ្នាទៅវិញទៅមករវាង ឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា​ ដែលឧកញ៉ា បានចោទ​ថា នាង​បានលួចទូរស័ព្ទ និងប្រើអំពើហិង្សាលើរូបលោក រីឯ ពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា ចោទបកទៅឧកញ៉ាវិញថា បានប៉ុនប៉ងរំលោភសេពសន្ធវៈលើរូបនាង ខណៈដែលរឿងនេះ​កំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃតុលាការនៅឡើយ ដោយមានភាគីខាងឧកញ៉ា ហេង សៀ បានសុំតុលាការពន្យាពេលចូលឆ្លើយបំភ្លឺ ដោយអះអាងថារូបលោក មានជំងឺមិនទាន់ជាសះស្បើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះដែរ ខណៈរឿងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងចំណោមសាធារណជនខ្មែរ ដែលកំពុងទន្ទឹងរង់ចាំមើលការកាត់ក្តីរបស់តុលាការ ក៏ដូចជាការដង្ហោយរកយុត្តិធម៍ជូន កញ្ញា មាន ពេជ្ររីតា ស្រាប់តែមានបុគ្គលមួយរូបអះអាងថាខ្លួនជាអ្នកស្និទ្ធនឹងពិធីការិនីរូបនេះ ដោយមានគណនីហ្វេសប៊ុក ឈ្មោះ អ៊ុក ចន្ថា យុវជន សាន់ហ្វ្រាន់ស៊ីស្កូ ចេញមុខបញ្ជាក់ដូច្នេះថា៖

ខ្ញុំភ្ញាក់ព្រឺតមានគេផ្ញេីសារមកសួរពត៌មានទាក់ទងនិងក្មួយស្រីដែលមានរឿងជាមួយឧកញ៉ា និង ជាពិធីការីនី MYTV ខ្ញុំហៅគាត់ថាជាក្មួយស្រីព្រោះម្តាយគាត់និងក្រុមគ្រួសារគាត់រាប់អានជាមួយខ្ញុំ ថ្ងៃនាងធ្វេីពិធីចូលម្លប់ឆ្នាំ២០១៥ ខ្ញុំក៏បានចូលរួមពិធីដែរ។ ក្រុមគ្រួសារក្មួយស្រីជាមនុស្សមានកត្តិយស និងទ្រព្យយស ជីតានាងតាមដឹងក៏ជាមន្រ្តីនៅធនាគារផងដែរ គ្រួសារក្មួយស្រីក៏ជាក្រុមគ្រួសារអភិជន ផ្ទះក្រុមគ្រួសារនាងវីឡាដ៏ធំស្កឹមស្កៃនៅខាងក្រោយសណ្ឋាគារ ឡឺ ប្រេសុីដង់ ខ្ញុំជឿជាក់ថានាងមិនធ្វេីបែបនេះទេ ហេីយរឿងចោទថាលួចទូរសព្ទ័ រិតតែមិនអាចទៅរួច! ។

អ៊ុក ចន្ថា យុវជន សាន់ហ្វ្រាន់ស៊ីស្កូ
https://s9.kh1.co/__image/w=650,h=976,q=100/fe/fe406ce0644a4b36082a8e1f23b8c52e2bdb6f1e.png
https://s9.kh1.co/__image/w=650,h=904,q=100/6b/6b323320da2255ab97c42e760e8c961a39c6e62a.jpg
https://s9.kh1.co/__image/w=562,h=720,q=100/a8/a8a5873f04cae50ecfda7d5a69167271dc9ca360.jpg
https://s9.kh1.co/__image/w=650,h=435,q=100/ef/ef6637d2aac5fca9f03886c9911f19c682886e85.jpg
https://s9.kh1.co/__image/w=650,h=650,q=100/98/98e80bf77d8114efe21fadebbfeec71e71d7fdad.jpg
https://s9.kh1.co/__image/w=650,h=434,q=100/4a/4a2d2356281d6ade6b01186158b2b1b745a5bcfa.jpg
https://s9.kh1.co/__image/w=650,h=813,q=100/59/59a598d086d5ba185cd96e940983532c88e17705.jpg
https://s9.kh1.co/__image/w=650,h=867,q=100/71/71cb00a9310656fe948c579b2575d249a1ea0601.jpg
https://s9.kh1.co/__image/w=650,h=705,q=100/47/47dae9e3a587c6bb0668625e60273df1d2fc8420.png
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T