ឧកញ៉ា ហេង សៀ សុំពន្យាពេល ចូលបំភ្លឺក្នុងតុលាការ ព្រោះ កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់

//s9.kh1.co/8b/8bdb9252f59eef28b016db21d5514b4850dc1ea1.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រោយ ចេញលិខិតសុំអភ័យទោសរួចរាល់ហើយនោះ ឧកញ៉ា ហេង សៀ សុំពន្យារពេល ចូលបំភ្លឺក្នុងតុលាការ ព្រោះកំពុងសង្គ្រោះបន្ទាន់

រាជធានីភ្នំពេញ ៖  បន្ទាប់ពី លោកឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោស ជាសាធារណៈហើយ ដោយក្នុងនោះ លោកបាន សូមអភ័យទោស ចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលខ្លួន បានលួចមានស្នេហា ជាមួយជនទី៣គឺ កញ្ញា មាន ពេជ្ររីតា កន្លងមក ធ្វើឲ្យលោក សោកស្តាយបំផុត រួចមិនបានប៉ុន្មានផង ស្រាប់តែ ចេញលិខិតស្នើសុំ តុលាការរឿងនេះ មួយបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា លិខិតនោះ បានដាក់ស្នើទៅកាន់ ប្រធានសាលាដំបូងរាជធានីភ្នំពែញ កម្មវត្ថុ សុំពន្យាពេលចូលឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាបណ្តោះអាសន្នដោយ ក្តីអនុគ្រោះ ដោយរូបលោក សព្វថ្ងៃនេះ កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ជាហេតុធ្វើឲ្យរូបលោក មិនអាចចូលឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ជាមួយគ្នានេះ រូបលោក បានសន្យា នឹងរូបលោកនឹងចូលបំភ្លឺ ជូនព្រះរាជអាជ្ញា តាមការកំណត់ ដោយមិនគេចវេស ពេលស្ថានភាពជំងឺមាន ការធូរស្រាល៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T