ក្រុមជម្រើសជាតិហូឡង់នឹងអវត្តមានប្រធានក្រុម Van Dijk នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០

//s9.kh1.co/8a/8a666c593da87093528f9662dc6f7d5b31a505e6.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Virgil van Dijk នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ European Championships នារដូវក្តៅនេះព្រោះតែប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះនឹងមិនមានពេលវេលាសមស្របសម្រាប់ការចាប់ផ្តើមនៃការប្រកួតនេះឡើយ

ហូឡង់៖ កីឡាករ Virgil van Dijk នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ European Championships នារដូវក្តៅនេះព្រោះតែប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះនឹងមិនមានពេលវេលាសមស្របសម្រាប់ការចាប់ផ្តើមនៃការប្រកួតនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារក្លិបហង្សក្រហម Liverpool កំពុងធ្វើការព្យាបាលយ៉ាងស្វិតស្វាញដើម្បីឲ្យបានជាសះស្បើយពីរបួសដាច់រហែកសរសៃពួរសាច់ដុំត្រង់ជង្គង់ខាងស្តាំរបស់គាត់ដែលគាត់បានទទួលរងរបួសកាលពីថ្ងៃទី ១៧ ខែតុលា បន្ទាប់ពីមានការប៉ះទង្គិចជាមួយអ្នកចាំទី Jordan Pickford របស់ក្លិប Everton ។ ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ដែលនឹងចាប់ផ្តើមសម្រាប់ក្រុមជម្រើសជាតិហូឡង់នៅថ្ងៃទី ១៣ ខែមិថុនាតទល់នឹងក្រុមអ៊ុយក្រែននៅទីក្រុង Amsterdam ដែលវាលឿនពេកសម្រាប់គាត់។

  គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Frank de Boer និង កីឡាករ Virgil van Dijk
  គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Frank de Boer និង កីឡាករ Virgil van Dijk

កីឡាករ Van Dijk បាននិយាយនៅក្នុងវីដេអូទៅកាន់អ្នកគាំទ្រថា៖ “វានឹងក្លាយជាការប្រកួតចុងក្រោយលើកដំបូងរបស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិហូឡង់ (Oranje) ក្នុងនាមជាប្រធានក្រុមផងដែរ”។ “ខ្ញុំពិតជាខកចិត្តណាស់ដែលខ្ញុំមិនអាចដើរលើវិថីនេះជាមួយគ្នាបាន ប៉ុន្តែនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ។”

ទោះបីជាអវត្តមានរបស់កីឡាករ Van Dijk គឺជារឿងដែលមិននឹកស្មានដល់ក៏ដោយក៏វានៅតែមិនមែនជាការលំបាកខ្លាំងសម្រាប់គ្រូបង្វឹក Frank de Boer និងក្រុមជម្រើសជាតិហូឡង់ទាំងមូលឡើង។ ទោះយ៉ាងណាក៏មានកីឡាករ Stefan de Vrij របស់ក្លិប Inter Milan, កីឡាករ Matthijs de Ligt របស់ក្លិប Juventus, កីឡាករ Nathan Ake របស់ក្លិប Manchester City និងក៏អាចជាខ្សែការពាររបស់ក្លិប Ajax កីឡាករ Daley Blind ផងដែរ។ ហើយប្រសិនបើគាត់វិលត្រឡប់មកពីព្យាបាលរបួសវិញទាន់ពេលវេលា លោក De Boer ក៏មានជម្រើសជំនួសតំណែងរបស់កីឡាករ Van Dijk ផងដែរនៅតំណែងជាខ្សែការពារកណ្តាល​។

  កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk

កីឡាករ Van Dijk បានបន្ថែមទៀតថា "សង្ឃឹមថាក្រុមយើងនឹងធ្វើឱ្យមានអ្វីដែលជាលទ្ធផលល្អចេញពីការប្រគួតនៅក្នុងព្រឹត្តិការណ៍ European Championship " ។ "ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីអាចឈរនៅលើ​ទីលានប្រគួតនោះម្តងទៀតនៅខែកញ្ញាសម្រាប់ការប្រកួតជម្រុះ World Cup"៕

  កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk របួសដាច់រហែកសរសៃពួរសាច់ដុំត្រង់ជង្គង់ខាងស្តាំ
កីឡាករ Virgil van Dijk របួសដាច់រហែកសរសៃពួរសាច់ដុំត្រង់ជង្គង់ខាងស្តាំ

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T