អ្នកគាំទ្រមួយចំនួននឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតក្នុងក្របខណ្ឌ La Liga សម្រាប់ពីរសប្តាហ៍ចុងក្រោយនៃរដូវកាលនេះ

//s9.kh1.co/30/307a63ea9fe333de22ccb171c030b48a4a8ec48f.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រអាចត្រូវបានអនុញ្ញាតិអោយចូលរួមទស្សនាក្នុងពហុកីឡដ្ឋាននៃព្រឹត្តិការណ៍ La Liga សម្រាប់ ២ ប្រកួតចុងក្រោយនៃរដូវកាលនេះ

ទីក្រុងម៉ាឌ្រីដ៖ អ្នកគាំទ្រអាចត្រូវបានអនុញ្ញាតិអោយចូលរួមទស្សនាក្នុងពហុកីឡដ្ឋាននៃព្រឹត្តិការណ៍ La Liga សម្រាប់ ២ ប្រកួតចុងក្រោយនៃរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jose Manuel Rodriguez Uribes រដ្ឋមន្រ្តីក្រសួងវប្បធម៌និងកីឡានៃប្រទេសអេស្ប៉ាញបានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថាអ្នកគាំទ្រនឹងអាចចូលរួមទស្សនាការប្រកួតនៅក្នុងពហុកីឡាដ្ឋានជាលើកដំបូងចាប់តាំងពីមានការចាប់ផ្តើមបិទកាលពីខែមីនាឆ្នាំ ២០២០ បន្ទាប់ពីមានពិធីសារដ៏តឹងរឹងដែលរួមមានការពាក់រម៉ាស់និង ការហាមឃាត់ការជក់បារីនិងការបរិភោគចំណីអាហារនៅក្នុងពហុកីឡាដ្ឋាន។

រូបតំណាង
រូបតំណាង

ពហុកីឡាដ្ឋាននឹងអាចដំណើរការបាននៅសមត្ថភាពផ្ទុកអ្នកចូលរួមទស្សនាតែ ៣០% សម្រាប់តំបន់ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល ១៤ ថ្ងៃនិងតិចជាង ៥០ ករណីនៃប្រជាជនចំនួន ១០០,០០០ នាក់។

តំបន់តែមួយគត់នៃប្រទេសអេស្បាញដែលបច្ចុប្បន្នសាកសមនឹងតម្រូវការនោះគឺ Comunidad Valencia ដែលមានន័យថាអ្នកគាំទ្រនឹងអាចចូលរួមការប្រកួតនៅថ្ងៃអាទិត្យក្នុងជំនួបរវាងក្លិប Valencia ជាមួយនឹងក្លិប Eibar និងក្លិប Villarreal ត្រូវប៉ះជាមួយក្លិប Sevilla ខណៈអ្នកគាំទ្រក៏អាចចូលរួមទស្សនាសម្រាប់ការប្រកួតក្នុងផ្ទះរបស់ក្លិប Elche ជាមួយនឹងក្លឹប Athletic Club Bilbao នៅថ្ងៃចុងក្រោយនៃរដូវកាលផងដែរ។

រូបតំណាង
រូបតំណាង

វាក៏ជាឱកាសល្អផងដែរដែលការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ-១៩ នៅ Balearic Islands អាចឲ្យអ្នកគាំទ្រលើកទឹកចិត្តដល់ក្លិបនៅលីគលំដាប់ទី ២ របស់អេស្ប៉ាញ Mallorca នៅពេលពួកគេបានត្រឡប់ទៅលេងនៅក្របខណ្ឌ La Liga សារជាថ្មី។

បើយោងតាមក្រសួងសុខាភិបាលអេស្ប៉ាញបានឱ្យដឹងថា អ្នកគាំទ្រនៅទីក្រុង Madrid និង Barcelona នឹងមិនអាចទស្សនាការប្រគួតរបស់ក្លិប Atletico MadridFC Barcelona បានទេពីព្រោះថាតំបន់នៃទីក្រុង Madrid និង Catalonia មានករណីឆ្លងចំនួន ២៧៧ នាក់និង ២១២ នាក់ ខណៈដែលបច្ចុប្បន្នពហុកីឡាដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid កំពុងធ្វើការជួសជុលកែលម្អទីតាំងសំខាន់ៗ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T