ផ្លូវការ! ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ត្រូវបានផ្លាស់ប្តូរពី​ Istanbul ទៅទីក្រុង Porto

//s9.kh1.co/fb/fbea5d72936a3c7381251007b748601694cc2926.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ផ្លូវការ! ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ត្រូវបានផ្លាស់ប្តូរពី​ Istanbul ទៅ Porto

បរទេស៖ សហពន្ធ័កីឡាករ UEFA បានបញ្ជាក់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុមតោខៀវ Chelsea និងក្រុមមេឃខៀវ Manchester City ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Porto នាថ្ងៃទី ២៩ ខែឧសភាដោយមានអ្នកទស្សនាចំនួន ១២០០០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
ពានរង្វាន់​ Champion League
ពានរង្វាន់​ Champion League

ជាដំបូងការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងលេងនៅនៅទីក្រុង Istanbul ប៉ុន្ដែដោយសារតែក្តីកង្វល់ដ៏ធ្ងន់ធ្ងរស្តីពីការរាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសទួរគីបានធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសអំពាវនាវឱ្យមានការផ្លាស់ប្តូរទៅទីក្រុងឡុងទៅកាន់ Porto​​ វិញ។ តាមរយះទូរទស្សន៍ Sky Sport Italia បានរាយការណ៍ថា UEFA បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រទៅប្រទេសព័រទុយហ្កាល់ហើយពេលនេះ UEFA បានបញ្ជាក់ថាការប្រកួតនឹងត្រូវប្រកួតនៅ Estadio Do Dragao ជាកីឡាដ្ឋានរបស់ក្រុម FC Porto ។

កីឡាដ្ឋាន Estadio Do Dragao​ របស់ក្រុម FC Porto
កីឡាដ្ឋាន Estadio Do Dragao​ របស់ក្រុម FC Porto

គួរឱ្យដឹងដែរថា វានឹងក្លាយជាឆ្នាំទី ២ ជាប់ៗគ្នាហើយដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ត្រូវបានគេលេងនៅក្នុងព័រទុយហ្កាល់  ។ អ្នកគាំទ្រនឹងត្រូវអនុញ្ជាតឧ្យចូលរួមទស្សនាការប្រកួតរវាង ក្រុមតោខៀវ Chelsea និង Manchester City នៅទីក្រុង Porto ខណៈដែល UEFA បានបញ្ជាក់ថាពហុកីឡាដ្ឋាននេះនឹងអនុញ្ញាតឱ្យមានអ្នកទស្សនាចំនួន ១២,០០០ នាក់សម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T