Arsenal នឹងប្រជែងជាមួយ Man City ដើម្បីចុះហត្ថលេខាលើ ខ្សែការពារជើងចាស់ម្នាក់នេះ

//s9.kh1.co/2e/2ed93f46a05097750b138f39ef399d8ebd1d69b9.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​Arsenal នឹងប្រជែងជាមួយ Man City ដើម្បីចុះហត្ថលេខាលើ ខ្សែការពារជើងចាស់ម្នាក់នេះ

អឺរ៉ុប៖ យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអង់គ្លេសបានឱ្យដឹងថា ក្រុម Arsenal គឺជាក្លិបមួយក្នុងចំណោមក្លិបចំនួនបួនដែលកំពុងចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេង Ryan Bertrand របស់ក្លិប Southampton ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ Goal រាយការណ៍ថា ក្រុម Arsenal កំពុងតែសំឡឹងមើល Bertrand ជាជម្រើសដ៏មានសក្តានុពលមួយដើម្បីបំពេញតំបន់ការពាររបស់ខ្លួន មុនរដូវកាល Premier League ឆ្នាំ ២០២១-២២ ។

Ryan Bertrand
Ryan Bertrand

យោងតាមរឿងដដែលនេះ កិច្ចចរចាកិច្ចសន្យារបស់ Bertrand ជាមួយ Southampton បានជាប់គាំងក្នុងការចាកចេញសម្រាប់ការផ្ទេរណាមួយនៅក្នុងទីផ្សារដោះដូរ នាពេលខាងមុខនេះ។

យោងតាមរបាយការណ៍បានបង្ហាញថា ក្រុម Manchester City ក៏បានទាក់ទងអតីតខ្សែការពាររបស់ក្លឹប Chelsea អំពីការផ្លាស់ប្តូរមួយ នារដូវក្តៅនេះ។

Ryan Bertrand
Ryan Bertrand

Goal បានរាយការណ៍ថា Arsenal បានព្យាយាមចុះហត្ថលេខាលើ Bertrand នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា ប៉ុន្តែ Southampton បានបដិសេធបំណងរបស់ក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍។

ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ពួកបរិសុទ្ធកំពុងសំឡឹងមើលការផ្លាស់ប្តូរកីឡាករប៊ែររ៉ាដរួចហើយបន្ទាប់ពីកិច្ចពិភាក្សារវាងកីឡាករនិងក្លឹបបានបែកបាក់កាលពីដើមឆ្នាំនេះ។ របាយការណ៍បានបង្ហាញថា Arsenal ចង់ប្រើ Bertrand ជាជម្រើសសម្រាប់ Kieran Tierney ដែលរងរបួស៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T