ក្លិប Gremio កំពុងតាមចចារ​យកខ្សែ​បម្រើស្លាប​របស់​ក្លិប​សេះ​បង្កង់ Juventus គឺកីឡាករ Douglas Costa មករួមក្លិប

//s9.kh1.co/ec/ec61d8c444615a286c14f4c28d903c1358752b6e.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លិបដែលមានមូលដ្ឋាននៅ Porto Alegre បាននិយាយកាលពីថ្ងៃពុធថា Gremio កំពុងពិភាក្សាជាមួយក្លិប Juventus ដើម្បី​​ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធស្លាបកម្រិតអន្តរជាតិសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa

ប្រេស៊ីល៖ ក្លិបដែលមានមូលដ្ឋាននៅ Porto Alegre បាននិយាយកាលពីថ្ងៃពុធថា Gremio កំពុងពិភាក្សា​ជាមួយ​ក្លិប Juventus ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធស្លាបកម្រិតអន្តរជាតិសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Costa ដែលនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាជាមួយក្លឹបអ៊ីតាលីមួយនេះត្រូវបានគេយល់ថាកំពុង​ស្វែងរក​ការវិល​ត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីខ្ចីជើងអស់មួយរដូវកាលនៅឯក្លិប Bayern Munich

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

អនុប្រធានក្លិប Gremio លោក Marcos Hermann បានប្រាប់សារព័ត៌មានប្រេស៊ីល Globo Esporte ថា “យើងត្រូវបានគេអញ្ជើញឱ្យទៅក្លិបរបស់កីឡាករ Douglas ដើម្បីនិយាយអំពីរឿងនេះ”។ លោកបានទទួល​យកការ​កាត់ប្រាក់ឈ្នួលដ៏ច្រើនបើធៀបនឹងអ្វីដែលលោករកបាននៅអឺរ៉ុប។

“យើងបានបង្កើននូវការផ្តល់ជូនរបស់យើងបន្តិចហើយ ហើយយើងក៏បានខិតកាន់តែជិតផងដែរ។ ខ្ញុំអាចនិយាយបាន​ថា​ឥឡូវ​នេះ​គាត់នឹងត្រូវបានព្យាយាមដោះលែងពីក្រុម Juventus ។”

កីឡាករ Costa ដែលធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលចំនួន ៣១ លើកបានជួបបញ្ហារបួស និងទម្រង់​លេង​មិនទៀងទាត់ចាប់តាំងពីចូលរួមជាមួយក្រុមសេះបង្កង់ Juventus និងលេងខ្ចីជើងនៅក្លិប Bayern Munich ក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ក្នុងឆ្នាំ ២០១៨ ។

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

រដូវកាលនេះកីឡាករវ័យ ៣០ ឆ្នាំបង្ហាញខ្លួនបានតែ ១១ ដងប៉ុណ្ណោះនៅក្របខណ្ដ Bundesliga របស់អាឡឺម៉ង់ និង​រកបានមួយគ្រាប់។

លោក Hermann បាននិយាយថា “ប្រសិនបើ Juventus ដោះលែងគាត់ខ្ញុំប្រាកដថាយើងនឹងឈានដល់​កិច្ចព្រមព្រៀង​មួយ”។ លោកបន្តថា “ខ្ញុំអាចធានាចំពោះអ្នកថាការផ្តល់ជូននេះស្ថិតក្នុងដែនកំណត់សេដ្ឋកិច្ចរបស់​យើង”៕

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T