កីឡាករឆ្នើម Arsenal ម្នាក់នេះ ពេញចិត្តនឹងសម្ដីរបស់ Pogba យ៉ាងខ្លាំង រហូតចង់ប្ដូរមកលេងនៅ Man Utd​ ជាមួយគ្នា

//s9.kh1.co/9d/9d456265389eca8e1c905708a56150741e4d25a6.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​កីឡាករឆ្នើម Arsenal ម្នាក់នេះ ពេញចិត្តនឹងសម្ដីរបស់ Pogba យ៉ាងខ្លាំង រហូតចង់ប្ដូរមកលេងនៅ Man Utd​ ជាមួយគ្នា

អឺរ៉ុប៖ កន្លងមកកីឡាករ Paul Pogba បានផ្តល់ដំបូន្មានខ្លះដល់ Ainsley Maitland-Niles ចំពេលមានរបាយការណ៍ថ្មីៗដែលថា ក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍នឹងបុរសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៣ ឆ្នាំដែលអាចលេងជាខ្សែការពារ ឬខ្សែបម្រើកណ្ដាលផង បានចំណាយពេលពាក់កណ្តាលរដូវកាលនៃជាកីឡាករខ្ចីជើងនៅ West Bromwich Albion ។

Ainsley Maitland-Niles
Ainsley Maitland-Niles

ទោះយ៉ាងណា គ្រូបង្វឹករបស់ក្រុម Man United លោក Ole Gunnar Solskjaer គឺជាអ្នកគាំទ្រម្នាក់ដែលតាមការសែត Mail បានរាយការណ៍ថា ក្រុមរបស់គាត់មានចំណាប់អារម្មណ៍ទៅលើកីឡាករខ្ចីជើងម្នាក់ពី Arsenal ។

ប្រសិនបើគាត់ពិតជាផ្លាស់ទៅទឹកដី Old Trafford មែននោះ គាត់អាចភ្ជាប់ទំនាក់ទំនងជាមួយតារាបិសាចក្រហម Pogba ដែលបានធ្វើឱ្យអារម្មណ៍របស់ Maitland-Niles មានភាពច្បាស់លាស់រួចទៅហើយ។ បន្ទាប់ពីការប្រកួត កីឡាករ Maitland-Niles បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «គាត់បាននិយាយមកខ្ញុំថា ខ្ញុំត្រូវតែខិតខំលេងឲ្យខ្លាំង។

Paul Pogba
Paul Pogba

កីឡាកររូបនេះបន្ថែមថា គាត់រីករាយនឹងការលេងទល់នឹងខ្ញុំ ហើយនោះពិតជារឿងពិត។ គាត់គ្រាន់តែប្រាប់ខ្ញុំឱ្យបន្តដំណើរទៅមុខទៀត ហើយផ្តល់ឱ្យខ្ញុំនូវដំបូន្មានខ្លះៗដែលល្អ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T