និយាយចឹងបានទៀត! លោក Clair ថា Man UTD គួរតែពិន័យឲ្យកាត់៦ពិន្ទុដោយសារហេតុផលមួយនេះ

//s9.kh1.co/cc/cca8c38bb14a99ba86c4296b5ec45bba150bc438.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Trevor Sinclair ថា Manchester United ដាក់កីឡាករមើលងាយក្រុមគូប្រកួត

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Trevor Sinclair បានលើកឡើងថា Manchester United គួរតែត្រូវទទួលការពិន័យកាត់ចំនួនប្រាំមួយពិន្ទុដោយសារពួកគេបានប្រើប្រាស់ក្រុមឈុតទីពីរ ឬឈុត B ឲ្យលេងទល់នឹង Leicester City

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Trevor Sinclair
   លោក Trevor Sinclair

ជាការពិតណាស់ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃអង្គារកន្លងទៅទល់នឹង Leicester City គឺ Man Utd ភាគច្រើនប្រើប្រាស់កីឡាករយុវជន និង ពុំបានដាក់ឲ្យកីឡាករសំខាន់ៗចូលរួមឡើយ។ ជាលទ្ធផលពួកគេបានរង់បរាជ័យក្នុងលទ្ធផល ២ទល់នឹង១​ ហើយ លទ្ធផលនេះទៀតសោតធ្វើឲ្យការដណ្តើមកៅអីចំណាត់ថ្នាក់កំពូលទាំងបួនកាន់តែតឹងតែង។ 

ការប្រកួតរវាង Manchester United និង Leicester City
ការប្រកួតរវាង Manchester United និង Leicester City

លោក Sinclair បាននិយាយថា៖

Man UTD ពុំមានការគោរពទៅកាន់កីឡាករកនៃក្រុមគូប្រកួតឡើយ គឺ ពួកគេបានផ្លាស់ប្តូរសមាសភាពកីឡាករដល់ទៅ១០រូប ពោល ពួកគេប្រើប្រាស់កីឡាករឈុតទីពីរ។ ខ្ញុំគិតថា វាពិតជាអសីលធម៌ណាស់។ ក្លិបដែលប៉ះពាល់ខ្លាំងនឹងលទ្ធផលនេះមានដូចជា Chelsea, Liverpool, West Ham និង Tottenham ជាដើម។ ខ្ញុំគិតថា Man Utd គួរតែទទួលរងនូវការពិន័យចំនួនប្រាំមួយពិន្ទុ៕

លោក Trevor Sinclair

ប្រភពmetro

ក្លិប Manchester United
ក្លិប Manchester United

    Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប    

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T