មិនសុខចិត្តទេ! Tuchel ថា Arsenal មិនសមឈ្នះក្រុមរបស់លោកគ្រូទេ (មានវីដេអូ)

//s9.kh1.co/66/66447ab44432023b814498796c109d06668125d4.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Tuchel ថា Arsenal ឈ្នះ Chelsea ដោយសារសំណាង

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea បាននិយាយថា Arsenal មិនសមនឹងឈ្នះក្នុងការប្រកួតកាលពីយប់ថ្ងៃទី១៣ខែឧសភាកន្លងទៅនេះឡើយ ហើយលទ្ធផលនៃការប្រកួតដែល Arsenal យកឈ្នះ Chelsea ១ ទល់នឹង ០ នេះគឺបានពីសំណាងនោះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Chelsea និង Arsenal 
ការប្រកួតរវាង Chelsea និង Arsenal 

Emile Smith Rowe ជាអ្នករកគ្រាប់បាល់ឲ្យ Arsenal នៅនាទីទី ១៦ ធ្វើឲ្យលោកគ្រូមិនសូវសប្បាយចិត្តនឹងខ្សែបម្រើ Jorginho ដែលមិនបិទ Rowe ឲ្យជាប់ និងបានបង្ហើបទៀតថាក្រុមរបស់លោកគ្រូហាក់ដូចជាលេងដោយគ្មានសមាធិសោះឡើយ។

ខ្សែបម្រើ Emile Smith Rowe 
ខ្សែបម្រើ Emile Smith Rowe 
ខ្សែបម្រើ Jorginho 
ខ្សែបម្រើ Jorginho 

ក្រោយចប់ការប្រកួត លោកគ្រូ Tuchel បានថ្លែងថា៖

វាពិតជាស្រួលណាស់ក្នុងការនិយាយថាពួកគេឈ្នះដោយសារបានសំណាងយោង និងគ្មានអ្នកណាអាចឈ្លោះជាមួយខ្ញុំនូវរឿងនេះបានទេ។ Arsenal មិនសមនឹងឈ្នះពួកយើងទាល់តែសោះ។ ប៉ុន្តែខ្ញុំមិនចង់និយាយអីច្រើនទេ ព្រោះកីឡាករពួកយើងមិនមានសមាធិ ដែលនេះជារឿងខុសធម្មតាខ្លាំងណាស់។ ប្រហែលខ្ញុំត្រូវព្រមានទៅកូនក្រុមឲ្យផ្លាស់ប្ដូរអាកប្បកិរិយាបែបនេះហើយ។ នេះមិនមែនជាអ្វីដែលអ្នកត្រូវលេងទេ ហើយពួកអ្នកនឹងត្រូវដាក់ទោស ឃើញទេ?ពេលនេះពួកយើងចាញ់មួយប្រកួតទៀតហើយ។ វាពិបាកនឹងទទួលយកណាស់ ពិបាកពិតមែន ប៉ុន្តែគ្មានជម្រើសផ្សេងទេ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

គួរបញ្ជាក់ផងដែរថា ពេលនេះ Chelsea ឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ដោយមាន៦៤ពិន្ទុក្នុងដៃ៕

ការប្រកួតរវាង Chelsea និងArsenal 
ការប្រកួតរវាង Chelsea និងArsenal 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T