ច្បាស់ការហើយ! ក្រោយស៊ើបអង្កេតដិតដល់ អាជ្ញាធរបាន បង្ហាញអត្តសញ្ញាណឃាតករ ជាឪពុក និងប្តីសោះ

//s9.kh1.co/dd/ddfce9c602b39375dfabde7f0cf8c5007c0fb580.jpg
សង្គម

 ១២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្អើលភូមិនាំគ្នាអាណិតអាសូរ តែចុងក្រោយ ទើបដឹងថា ជនសង្ស័យជាឪពុកសោះ ជាអ្នកសម្លាប់ប្រពន្ធ ហើយដុតផ្ទះទាំងមូល យ៉ាងរន្ធត់

ខេត្តកំពង់ឆ្នាំង ៖ ក្រោយការស៊ើបអង្កេត សាជាថ្មី ព្រោះសង្ស័យមានចំណុចប្រហោងនោះ ពេលនេះ ជនសង្ស័យជា ឪពុក បានសារភាពនៅមុខសមត្ថកិច្ច តាមត្រង់រឿងដែលខ្លួន បានប្រព្រឹត្ត ដោយ ខណៈពេលហូបបាយ ជនរងគ្រោះជាប្រពន្ធបានជេរប្រទេចខ្លួន និងការមានកំហឹងមួយឆាវទៀត រឿងការជេរប្រមាថដែលកើតមាន ជារៀងរាល់ថ្ងៃ នោះ ជនសង្ស័យបានយកកន្ត្រៃមកចាក់ប្រពន្ធ បន្ទាប់ពីសម្លាប់ប្រពន្ធមុខកូនរួចនោះ ដោយសារតែភាពតក់ស្លុតពេក ក៏សម្រេចចិត្តប្រមូលពូក គគ្នាដុត សម្លាប់ទាំំងពូជតែម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា ក្នុងហេតុការណ៍ឃាតកម្មសម្លាប់ផុតពូជ នេះគឺកើតមាន ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រហែលវេលា ៨និង៣០នាទីយប់ ដោយបានយកជីវិត ប្រពន្ធកំពុងមានទម្ងន់ កូនភ្លោះប្រុសមួយគូ និងកូនប្រុសម្នាក់ទៀត ទៅជាមួយ។

គួរបញ្ជាក់ផងដែរថា អង្គការការពារកុមារ CPU ក៏បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ៖

សំណេររបស់ CPU
សំណេររបស់ CPU
សំណេររបស់ CPU
សំណេររបស់ CPU
សំណេររបស់ CPU
សំណេររបស់ CPU
ជនរងគ្រោះ​
ជនរងគ្រោះ​
ជនសង្ស័យ
ជនសង្ស័យ

ប្រភព ៖ កម្ពុជាថ្មី

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T