Man UTD នឹងជះលុយ ៧៧លានទិញយកកីឡាករកំពូលអូសនិងញាក់ រូបនេះឲ្យបានមុន Euro 2020

//s9.kh1.co/07/07e6a8476af43b6c4b61348e6992b6eac00d7dc8.jpeg
កីទ្បា

 ១២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD នឹងនាំយកខ្សែបម្រើ Sancho មក Old Trafford ឆាប់ៗនេះ

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបបិសាចក្រហម Manchester United បានរៀបចំកញ្ចប់ទឹកប្រាក់ចំនួន ៧៧លានផោន(ស្មើនឹងប្រមាណ១០៨.៧លានដុល្លារ)ដើម្បីទិញយកខ្សែបម្រើស្លាប Jadon Sancho នៃក្លិប Borussia Dortmund ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានពោលគឺមុន ព្រឹត្តិការណ៍ Euro 2020 មកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

Manchester United ធ្លាប់ព្យាយាមតាមទិញយក Sancho ម្ដងហើយកាលពីរដូវក្ដៅមុន តែដោយសារតថ្លៃគ្នាមិនត្រូវទើបដកខ្លួនមកវិញ ប៉ុន្តែលើកនេះក្លិបនឹងចូលប្រជែងយកគេម្ដងទៀត។

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

យោងតាមសារព័ត៌មាន BILD គឺ លោកគ្រូបង្វឹក Ole Gunnar Solskjaer ចង់បាន ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះណាស់ ទើបក្លិបព្យាយាមពន្លឿនការទិញយករូបគេ ធ្វើយ៉ាងណាឲ្យបានមុន Euro 2020 មកដល់។

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ដោយឡែក ការទិញយក ខ្សែប្រយុទ្ធ Harry Kane និង Erling Haaland លែងស្ថិតនៅក្នុងផែនការរបស់ក្លិបទៀតហើយក៏ដោយសារ ខ្សែប្រយុទ្ធ Edinson Cavani បានសម្រេចចិត្តបន្តកុងត្រាថ្មីថែមមួយឆ្នាំទៀតដូច្នេះក្លិបយកចាប់អារម្មណ៍ទិញយក Sancho វិញ៕

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ប្រភពdailymail

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T