អីយ៉ាស់! Bayern ស្នើកុងត្រា៣ឆ្នាំជូនកីឡាករ Liverpool ម្នាក់នេះឲ្យទៅចូលរួមជាមួយ

//s9.kh1.co/59/59edf35b2e217643c9c5f5a15f23ec4b438ec8e0.jpg
កីទ្បា

 ១២-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Bayern បញ្ចុះបញ្ចូលឲ្យ Wijnaldum ផ្ទេរទៅ Allianz Arena

អាល្លឺម៉ង់៖ យោងតាមអ្នកសារព័ត៌មានជនជាតិតួកគីម្នាក់ឈ្មោះ Ekrem Konur បានបង្ហើបឲ្យដឹងថា ក្លិប Bayern Munich បានបញ្ចុះបញ្ចូលឲ្យ ខ្សែបម្រើ Georginio Wijnaldum នៃក្លិបហង្សក្រហម Liverpool មកចូលរួមជាមួយ បន្ទាប់ពីភ្នាក់ងាររបស់កីឡាកររូបនេះថា Wijnaldum  បើកចិត្តទទួលសំណើពី Bayern Munich ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

ការនិយាយយ៉ាងបើកចំហររបស់ភ្នាក់ងាររបស់ Wijnaldum ធ្វើឲ្យមានរឿងល្អក់កករក្នុងក្រុមដោយលោកគ្រូបង្វឹក Jurgen Klopp និងអ្នកគាំទ្រមិនសូវសប្បាយចិត្តនោះឡើយស្របពេល Wijnaldum នៅតែបានចូលលេងជាជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ក្នុងក្រុមពោលគឺ ៤៩ប្រកួតឯណោះ។

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

អ្នកកាសែត Konur បាននិយាយទៀតថា Bayern Munich ចូលមកដាក់សំណើកុងត្រា៣ឆ្នាំដល់ កីឡាករសញ្ជាតិហូឡង់ រូបនេះភ្លាមៗដោយមិនបង្អែបង្អង់ព្រោះចង់យកមកពង្រឹងក្រុម។

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

គួររម្លឹកផងដែរថា ខ្សែបម្រើ Georginio Wijnaldum ផ្ទេរពីក្លិប Newcastle United មកកាន់ Liverpool កាលពីឆ្នាំ ២០១៦ និងបានរួមចំណែកជួយក្រុមយ៉ាងសកម្មពេល Liverpool លើកពាន Champions League និង Premier League ៕

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T