ភ្នំពេញ: លោក បញ្ញាសិទ្ធិ ដែលមហាជន និងប្រិយមិត្ត បានស្គាល់ថា លោកគឺជាតារាម៉ូដែល និងជាតារាសម្តែងមួយរូបផងដែលនោះ ក្រោយពីបានទទួលការជាសះស្បើយពីជំងឺកូវីដ១៩រួចមក មួយរយ:ពេលចុងក្រោយនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ទៅលើលោកជាខ្លាំង ក្រោយបានឃើញលោកធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតដែលកំពុងត្រូវការជាចំបាច់នៅតម្រូវការស្បៀងអាហារ ក្នុងកំឡុងពេលបិទខ្ទប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោក បញ្ញា សិទ្ធក៏បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា:

ខ្ញុំពិតអាណិត ខ្ញុំមិនមែនអ្នកមានទេ តែវាជាទឹកចិត្តចេញពីបេះដូង ខ្ញុំនឹងបន្តចុះទៅជួបបងប្អូននឹងយាយៗតាៗ ដែលក្រក្សត់បន្តទៀត តោះជួយគ្នាក្នុងគ្រាពិបាក ផ្តេីមចេញពីអ្នក ( អំពើល្អមិនសាបសូន្យ )
ចង់ជ្រាបថាតើលោកបញ្ញា សិទ្ធិ បានធ្វើសកម្មភាពជួយដល់ជនចាស់ជរា និងអ្នកខ្វះខាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload


