លេចឮល្ហៀងៗថាកីឡាករ Man City រូបនេះចុះកុងត្រាទុកដល់ទៅ៥ឆ្នាំជាមួយ Barcelona

//s9.kh1.co/09/098450f769376dcbf857f1519c6d80d15427b74a.jpg
កីទ្បា

 ១២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Eric Garcia ចុះកុងត្រា៥ឆ្នាំជាមួយ Barcelona

អេស្ប៉ាញ៖ ខ្សែការពារ Eric Garcia ដែលបច្ចុប្បន្នលេងឲ្យក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថានឹងផ្ទេរមកចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយដោយចុះកុងត្រាចំនួន ៥ឆ្នាំជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

កុងត្រារបស់ Garcia ជាមួយ Man City នឹងផុតកំណត់នៅខែក្រោយនេះហើយ ដែលលោកគ្រូបង្វឹក Pep Guardiola ក៏បានបង្ហើបដែរថា Garcia នឹងផ្ទេរទៅទឹកដី Camp Nou ។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

កាលពីខែមករាកន្លងទៅនេះ Barcelona ព្យាយាមតាមចុះកុងត្រាយក កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប៉ុន្តែក៏ត្រូវបរាជ័យក្នុងការចរចាជាមួយ Manchester City ទើបត្រូវរង់ចាំរហូត Garcia ដាច់កុងត្រាជាមួយក្លិបអ្នកមាននៅអង់គ្លេសមួយនេះសិន។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

ឥលូវនេះ អ្នកសារព័ត៌មានគួរឲ្យទុកចិត្តបាន Fabrizio Romano បានបង្ហើបថា Eric Garcia បានចុះកុងត្រាទុកជាមុនជាមួយ Barcelona ហើយដែលកុងត្រានេះមានសុពុលភាពរហូតដល់រដូវក្ដៅឆ្នាំ២០២៦ ឯណោះ។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

Garcia មិនទទួលស្តាប់សំណើក្លិបផ្សេងនោះឡើយ ចិត្តរបស់គេគឺចង់លេងឲ្យ Barcelona តែមួយគត់ព្រោះគេជាកីឡាករកើតចិត្តពីថ្នាលយុវជន La Masia របស់ Barcelona នេះឯង។

ខ្សែការពារ Eric Garcia នៅ Barcelona
ខ្សែការពារ Eric Garcia នៅ Barcelona

ប្រធានក្លិប Barcelona លោក Joan Laporta ក៏បានអនុម័តឲ្យ Garcia ផ្ទេរមកក្លិបរួចរាល់ហើយ ដោយគេរំពឹងទុកថាការប្រកាសនេះនឹងធ្វើឡើងនៅចុងរដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា Erica Garcia ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅ La Masia របស់ Barcelona មុននឹងផ្ទេរទៅ Man City នៅឆ្នាំ២០១៧ ដោយគេបានបង្ហាញខ្លួន៣៣លើកឲ្យក្លិប៕

ខ្សែការពារ Eric Garcia នៅ Barcelona
ខ្សែការពារ Eric Garcia នៅ Barcelona

ប្រភពsportsmole

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T