ភ្នំពេញ: កាលពីពេលថ្មីៗនេះ ដូចដែលប្រិយមិត្ត និងមហាជនដែលជាអ្នកបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបរួចមកហើយថា កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជា កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ខណ:ពេលដែលការបោះឆ្នោតគាំទ្រ ដើម្បីបើកឱកាសឲ្យកញ្ញា ចូលដល់Top ២១ នោះកំពុងតែសកម្មនៅក្នុងប្រទេសកម្ពុជានោះ ស្រាប់តែ លោកស្រី ទ្រី ដាណា ម្ចាស់ក្រុមហ៊ុនដាណាទ្រី បានចូលរួមជាទឹកប្រាក់ជួយដល់កញ្ញា រ៉េត សារីតា ក្នុងការVote គាំទ្រដល់ទៅ ២០០០ដុល្លារសហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបានចូលរួមជួយដល់បវរកញ្ញាចក្រវាលកម្ពុជារួច លោកស្រី ទ្រីដាណា ក៏បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា÷

នាងខ្ញុំចូលរួម ២០០០$ ស្មើនឹង ២០០០០vote បោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top២១ នាក់ចុងក្រោយ កម្មវិធីពិភពលោក Miss Universe ២០២០ ជាមុខមាត់របស់កម្ពុជាយើង❤️❤️❤️ ទើបរួចដៃ បានមើល Facebook ឃើញគេនិយាយរឿងបោះឆ្នោតជូនបវរកញ្ញា រ៉េត សារីតា តំណាងកម្ពុជា ខ្ញុំពិតជារំភើប និងមានមោទនភាពណាស់។ ឃើញគាត់មានទំនុកចិត្ត និងទេពកោសល្យខ្ពស់ តែទាមទារឱ្យមានការគាំទ្រខ្លាំងពីបងប្អូនខ្មែរយើងទាំងអស់ រួមកម្លាំងគ្នា🙏🙏🙏 ជួយទាំងអស់គ្នា តម្លើង App Miss Universe និងបោះឆ្នោតជូនបវរកញ្ញាកម្ពុជា
សូមបញ្ជាក់ផងដែលថា កម្មវិធីប្រកួតបវរកញ្ញាឯកចក្រពិភពលោកលើកទី៦៣ គ្រោងនឹងប្រកួតផ្តាច់ព្រ័ទ្រនៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២១ ខណ:បេក្ខភាពដែលទទួលបានសម្លេងបោះឆ្នោតច្រើនជាងគេ នឹងទទួលបានឱកាសចូលដល់វគ្គ២១នាក់ចុងក្រោយដោយស្វ័យប្រវត្តិ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

