អស្ចារ្យមែន! អត់ដែរដឹងសោះ ថាបុគ្គលល្បីៗប៉ុន្មាននាក់នេះ ធ្លាប់មកទស្សនាប្រាសាទអង្គរ ទឹកដីកម្ពុជា

//s9.kh1.co/4c/4c148258b76eb6719545b558859468cd6e4ae392.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនធ្លាប់ដឹងថា បុគ្គលល្បីៗក្នុងពិភពលោក ប៉ុន្មាននាក់នេះ ធ្លាប់បានមកទស្សនា ប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប យើងសោះ

ខេត្តសៀមរាប ៖ ទឹកដីខេត្តសៀមរាប ជាទឹកដីបុរាណ ដែលពោរពេញទៅដោយ ប្រាង្គប្រាសាទជាច្រើន បន្សល់ទុក ដោយបុព្វបុរស តាំងពីរាប់ពាន់ឆ្នាំមុន ដែលបានក្លាយជា ទីតាំងដែលទាក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិ លេខ១ក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ប្រាសាទអង្គរវត្ត ក៏ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ១៩៩២ កន្លងមកថែមទៀត ជាហេតុធ្វើឲ្យ ប្រាសាទអង្គរវត្ត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី ឆាកអន្តរជាតិ នូវថ្វីដៃបុព្វបុរស ដែលបង្កប់សិល្បៈជាច្រើន មិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មិនត្រឹមតែទាក់ទាញនូវចំណាប់អារម្មណ៍ ភ្ញៀវបរទេសធម្មតាប៉ុណ្ណោះទេ សូម្បីតែបុគ្គលល្បីៗរបស់ ពិភពលោកប៉ុន្មានដួងនេះ ក៏ធ្លាប់បានទៅទស្សនា ប្រាសាទអង្គរវត្ត ដែលមានបងប្អូនខ្មែរតិចណាស់ បានជ្រាបរឿងនេះ។

គួរបញ្ជាក់ផងដែរថា នេះពិតជា កិត្តិយសខ្លាំងណាស់ សម្រាប់កម្ពុជា ដែលអាចទាញយក ចំណាប់អារម្មណ៍របស់ មនុស្សសំខាន់ៗ ដែលពិភពលោក បានស្គាល់ស្ទើរគ្រប់គ្នានេះ ដោយ ក្នុងនោះមានដូចជា ៖

១. Princess Margaret

ជាកូនរបស់ ព្រះអង្គម្ចាស់ King George VI និងម្ចាស់ក្សត្រី Queen Elizabeth ហើយក៏ជាបងប្អូនតែម្នាក់របស់ ម្ចាស់ក្សត្រី Elizabeth II ម្ចាស់ក្សត្រីរបស់ចក្រភពអង់គ្លេស សព្វថ្ងៃ។

Princess Margaret ហើយ សម្តេចសីហនុ នៅឆ្នាំ 1969
Princess Margaret ហើយ សម្តេចសីហនុ នៅឆ្នាំ 1969

២. Jackie Chan

ជាតារាសម្តែង តារាចម្រៀង អ្នកដឹកនាំរឿង អ្នកផលិត ជនជាតិហុងកុង ដ៏ល្បីឈ្មោះ ជាមួយគ្នានេះ លោកក៏មានឈ្មោះបោះសម្លេង ក្នុងខ្សែភាពយន្ត បែបប្រយុទ្ធផងដែរ។

Jackie Chan
Jackie Chan

៣.Jack Ma

ជាមហាសេដ្ឋី មានជាងគេបង្អស់ ក្នុងប្រទេសចិន មិនតែប៉ុណ្ណោះ​ រូបលោកក៏ជា សហស្ថាបនិក និងជាអតីត នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បីឈ្មោះ។

Jack Ma
Jack Ma

៤.Mark Zuckerberg

ជាសហគ្រិនបណ្តាញអ៊ីនធឺណែត ត្រូវបានស្គាល់ជា ស្ថានិក អ្នកកាន់ភាគហ៊ុន និងជាម្ចាស់ ក្រុមហ៊ុន Facebook.Inc។

Mark Zuckerberg និងភរិយា
Mark Zuckerberg និងភរិយា

៥.Michelle Obama

ជាភរិយា អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Barack Obama។

Michelle Obama
Michelle Obama

៦.Ruud Van Nistelrooy

ជា គ្រូបង្វឹកកីឡាបាត់ទាត់ ជនជាតិហូឡង់ ហើយក៏ជា អតីតកីឡាបាល់ទាត់ល្បីម្នាក់ផងដែរ។

Ruud Van Nistelrooy
Ruud Van Nistelrooy

៧.Beyoncé and Jay Z

ជាស្វាមីភរិយានឹងគ្នា ដែលBeyoncé ត្រូវបានគេស្គាល់ ជាតារាចម្រៀង អ្នកនិពន្ធចម្រៀង ជនជាតិអាមេរិកដ៏ល្បីឈ្មោះ ហើយស្វាមី Jay Z ជាតារារ៉េប អ្នកជំនួញ។

Beyoncé and Jay Z
Beyoncé and Jay Z

៨.David Beckham

ជាអតីត តារាបាល់ទាត់ដ៏ជំនាញជនជាតិអង់គ្លេស សព្វថ្ងៃជា ប្រធានក្លឹប Inter Miami CF និងជា សហស្ថាបនិកក្លឹប Salford City។

David Beckham
David Beckham

៩.Marian Rivera

ជាតារាស្រីល្បីឈ្មោះ របស់ប្រទេសហ្វីលីពីន។

Marian Rivera និងស្វាមី
Marian Rivera និងស្វាមី

១០.Angelina Jolie

ជាសិល្បការិនី និងអ្នកដឹកនាំរឿង ជនជាតិអាមេរិកដ៏ល្បីឈ្មោះ។

https://s9.kh1.co/__image/w=550,h=310,q=100/e0/e01910045306cc44557cdc2bef393f474c815a5a.png

១១.42nd U.S. President Bill Clinton

ជាអតីតប្រធានាធិបតីទី ៤២របស់សហរដ្ឋអាមេរិក។

Bill Clinton
Bill Clinton

១២.Hillary Clinton

ភរិយារបស់ អតីតប្រធានាធិបតី Bill Clinton។

Hillary Clinton
Hillary Clinton

១៣.Prince akishino and his princess ជា ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី របស់ប្រទេសជប៉ុន

Prince akishino and his princess
Prince akishino and his princess

១៤.Douglas booth ជាតារាសម្តែង ជនជាតិអង់គ្លេស

Douglas booth
Douglas booth

១៥.Shinee ជាក្រុមតារាប្រុសកូរ៉េ

Shinee
Shinee

ប្រភព ៖ Charlie La

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T