សង្វេគណាស់! ប្អូនថ្លៃ នាយក្រិនប្រកាសរកជំនួយ ខណ:ទទួលបន្ទុកចិញ្ចឹមកូនបន្តក្រោយលោកវះកាត់រួច

//s9.kh1.co/d1/d1e48a827939e667066f3922aaa7eb2c2d7c0383.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ផុតគ្រោះ ផុតភ័យ! ទីបំផុតប្អូនថ្លៃនាយក្រិនទម្លាយស្ថានភាពពិត ក្រោយតារាកំប្លែងមួយនេះ ទទួលការវះកាត់រួច

ភ្នំពេញ: មហាជន និងពុកម៉ែ បងប្អូន ទស្សនិកជន ពិតជាបានជ្រាប និងដឹងពីដំណឹងរបស់តារាកំប្លែងមាឌល្អិន នាយក្រិន រួចមកហើយថា តារាកំប្លែងរូបនេះ បានចូលសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយជំងឺរបស់លោករើឡើង និងម្យ៉ាងវិញទៀត ដោយសារតែលោករស់នៅតែម្នាក់ឯងគ្មានប្រពន្ធមើលថែផងនោះ បានធ្វើឲ្យអ្នកនិយមគាំទ្រលោកនៅពាសពេញបណ្តាញហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំងចំពោះស្ថានភាពរបស់លោកកំឡុងពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយក្រិន
នាយក្រិន

យ៉ាងណាមិញ ទន្ទឹមគ្នានេះផងដែរ មានការបញ្ជាក់របស់ប្អូនថ្លៃតារាកំប្លែង នាយក្រិនបានឲ្យដឹងថានាពេលបច្ចុប្បន្ន នាយក្រិន មានសុខភាពប្រសើរឡើងវិញហើយ បន្ទាប់ពីវះកាត់រួចរាល់ និងបានបន្តអំពាវនាវដល់មិត្តរួមអាជីព និងមហាជនទាំងអស់មេត្តាជួយដល់បងថ្លៃរបស់ខ្លួនផង ខណ:ដែល មិនមានលទ្ធផលគ្រប់គ្រាន់ក្នុងការការព្យាបាលជំងឺនឹងត្រូវទទួលរ៉ាប់រងចិញ្ចឹមកូនៗតូចៗបន្ត។

នាយក្រិន
នាយក្រិន

សូមរំលឹកផងដែលថា បន្ទាប់ពីបានចូលវះកាត់តាំងពីថ្ងៃទី៨ ខែឧសភា ដោយសារតែនាយក្រិនមានជំងឺម្យ៉ាងដែលគេហៅថា «ជំងឺក្លន» រួចមក ខណៈពេលបច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់តារាកំប្លែងរូបនេះ គឺមានការធូរស្បើយច្រើន ប៉ុន្តែក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យនោះទេ ដោយបន្តតាមដានសុខភាពមួយរយៈទៀតសិន៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

នាយក្រិន
នាយក្រិន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T