ក្ដៅៗ រដ្ឋបាលខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិមួយ ក្នុងស្រុកព្រៃកប្បាស បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាច្រើននាក់

//s9.kh1.co/00/007726c3478529b6911d6c98e6bfc87aa1127074.jpg
សង្គម

 ១១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តតាកែវ ប្រកាសសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី

តាកែវ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ១១ ខែឧសភា នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត ប្រកាសសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិបាំងបាត់  ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពតាមវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ សម្លាប់មេរោគ និងវាស់កម្ដៅ ដើម្បីប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ចំពោះបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T