គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid បង្ហាញការ​ខឹង​សម្បារ​ជុំវិញ​ការ​ពិន័យ​​​បាល់​ប៉េ​ណាល់​ទី​​របស់​អាជ្ញា​កណ្តាល

//s9.kh1.co/a5/a5060bbe6d08125b3036fe03fef95b77de533cb7.jpg
កីទ្បា

 ១១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Zidane ប្រាប់ការខឹងសម្បារ​ចំពោះការពិន័យបាល់ប៉េណាល់ទីរបស់អាជ្ញាកណ្តាល

អេស្ប៉ា៖ គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid បានបង្ហាញពីការខឹងសម្បាររបស់គាត់ទៅលើអជ្ញាកណ្តាល​ចំពោះ​ការផ្តល់​បាល់ពិន័យ ១១ម៉ែត្រនៅក្នុងជំនួបប្រកួតជាមួយក្រុម​ Sevill​a កាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane
រូបភាពពីការប៉ះដៃរបស់កីឡាករ​ Eder Militao
រូបភាពពីការប៉ះដៃរបស់កីឡាករ​ Eder Militao

លោក Zinedine Zidane បាននិយាយថា លោកពិតជាខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការសម្រេចចិត្តរបស់ VAR ដ៏ចម្រូងចម្រាសមួយបានកើតឡើងដែលធ្វើឲ្យក្រុម Real Madrid ទទួលបានត្រឹមលទ្ធផលស្មើ ២-២ ជាមួយនឹង​ក្រុម Sevilla កាលពីថ្ងៃអាទិត្យដែលបានរារាំងក្រុម Real Madrid ក្នុងការដេញតាមក្រុម Atletico Ma​drid នៅលើ​កំពូលតារាង La Liga ។

ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ivan Rakitic
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ivan Rakitic
ក្រុមអធិរាជស Real Madrid
ក្រុមអធិរាជស Real Madrid

គួរបញ្ជាក់ផងដែរថា ក្រុម Sevilla បានទទួលបាល់ពិន័យ១១ម៉ែត្រតាមរយះការពិនិត្យប្រពន្ធ័VAR (Video Assistant​ Referee​) ហើយបានទាត់បញ្ជូលទីដោយកីឡាករ Ivan Rakitic  ក្រោយការពិន័យទៅលើ​បាល់ប៉ះដៃ​របស់​កីឡាករខ្សែការពារ ក្រុម Real Madrid គឺ​កីឡាករ Eder Militao ហើយក្រោយមកលោក Zidane មានការ​ហៅ​ទូរស័ព្ទទៅពន្យល់គាត់ផងដែរប៉ុន្តែគាត់បាននិយាយនៅពេលក្រោយថា "អ្វីដែលពួកគេបានប្រាប់ខ្ញុំ​ មិនបាន​បញ្ចុះ​បញ្ចូលខ្ញុំទេ"៕

https://s9.kh1.co/__image/w=650,h=434,q=100/dd/ddf0c22db1a86e3eb488c40e3026d8ec4fa4489c.png
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T