រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា លោក ម៉ៃ សុគន្ធ មុនដំបូងឡើយ ជាតារាចម្រៀងម្នាក់ក្នុងវិស័យសិល្បៈខ្មែរ តែក្រោយពី ហាក់បាត់ប្រជាប្រិយ បន្តិចម្តងៗនោះ រូបលោក បានដើរចេញពី វិស័យសិល្បៈ មិនតែប៉ុណ្ណោះ ក្នុងរយៈពេល ចុងក្រោយនេះ លោកក៏ត្រូវទទួល ការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកនិយមកីឡាបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងរដូវការ ការប្រកួតបាល់យ៉ាងដូច្នេះ រូបលោក ក៏ត្រូវបាន គេនិយាយចចាមរាម ពីមាត់មួយទៅមាត់មួយថា ប្រសិនបើរូបលោក ចាក់ខាងណានោះ ខាងនោះប្រាកដជាចាញ់មិនខាន ដោយកាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏ត្រូវបានបង្ហាញមុខ បុរសម្នាក់ ឆាតទៅគណនីហ្វេសប៊ុករបស់លោក ដោយប្រើពាក្យជេរប្រមាថ មិនសមរម្យ ថែមទៀតផង មូលហេតុ ប្រហែលដោយសារ ការទាយទុកមុន បានក្លាយជាការពិត។
ដោយសារតែ ការលេងសើច បានប្រែក្លាយទៅជា រឿងបែបនេះទៅវិញ ថ្មីៗនេះ លោក ម៉ៃ សុគន្ធ បានបង្ហើបប្រាប់ ចង់ចាក់ចេញ ដោយសារតែនឿយណាយ នឹងការប្រមាថ ខណៈដែល សម្រាប់អ្នកខ្លះ ចាត់ទុកលោក ជាអ្នកមានគុណ។
គួរបញ្ជាក់ផងដែរថា រូបលោក បានរៀបរាប់ច្បាស់ៗ យ៉ាងដូច្នេះថា ៖
បើខ្ញុំឈប់គាំទ្របាល់ ទាំងបាល់ខ្មែរ បាល់បរទេស អ្នកទាំងអស់គ្នាមានអារម្មណ៍មេចដែរ!? ព្រោះអ្នកខ្លះ គ្រាន់តែរឿងគាំទ្រ ក្រុមដែលខ្លួនស្រឡាញ់សោះ ធ្វើអោយបាត់ សីលធម៌ជាមនុស្សអស់ យកចរឹកសត្វមកប្រមាថដល់អ្នកមានគុណរបស់អ្នកដ៏ទៃសិទ្ធិស្រឡាញ់សិទ្ធិគាំទ្រ មានស្មើរៗគ្នា ទេ កុំជ្រុលនិយមទៅជា អន្ធពាលក្នុងចិត្ត នឿយណាយចង់ឈប់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




