រំភើបជំនួស! ស្រ្តីកម្សត់ សម្រាលកូនដោយខ្លួនឯងនៅតំបន់ក្រហម ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចទាំងទ្វេដល់ទៅ...

//s9.kh1.co/52/52c9913aecb4dc73e21e20687cd43bb11e09fa7e.jpg
សង្គម

 ០៩-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្រ្តីកំសត់សម្រាលកូនដោយខ្លួនឯងនៅតំបន់ក្រហម ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចទាំងទ្វេដល់ទៅ១០លានរៀល

ភ្នំពេញ: ក្រោយបានឃើញវីដេអូដ៏កំសត់របស់ស្រ្តីម្នាក់ដែលបានសម្រាលកូនដោយខ្លួនឯងនៅតំបន់ក្រហមរួចមក លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាតំណាងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០លានរៀល យកទៅប្រគល់ជូនអ្នកម្តាយទើបសម្រាលកូនរួចមានឈ្មោះថា ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ នៅវេលាម៉ោង២៣៖៤៥នាទី នារាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នទាំងម្តាយ និងទារកមានសុខភាពល្អប្រសើរជាធម្មតាទេ ដោយកំពុងតែសម្រាក ថែទាំនៅមណ្ឌលសុខភាពស្ទឹងមានជ័យ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ស្រ្តីសម្រាលកូនដោយខ្លួនឯង
ស្រ្តីសម្រាលកូនដោយខ្លួនឯង
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T