ឆ្លាតណាស់! ក្មេងប្រុសតូចនេះ អាចជួយសង្គ្រោះម្ដាយបាន ដោយសារកូនឡានប៉ូលិសជ័ររបស់គេ

//s9.kh1.co/cc/cc880ef63c02f67319f11f91e5c3ad096e96a357.jpg
សង្គម

 ០៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្មេងប្រុសម្នាក់ ឈ្មោះថា Essa អាយុទើបតែ៤ឆ្នាំ បានជួយសង្គ្រោះម្ដាយទាន់ពេលវេលា បន្ទាប់ពីម្ដាយជួលសន្លប់បាត់បង់ស្មារតី។

អង់គ្លេស៖ កាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ក្មេងប្រុសម្នាក់ ឈ្មោះថា Essa អាយុទើបតែ៤ឆ្នាំ មកពីទីក្រុង Nottingham បានជួយសង្គ្រោះម្ដាយទាន់ពេលវេលា បន្ទាប់ពីម្ដាយជួលសន្លប់បាត់បង់ស្មារតី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Khan អាយុ២៥ឆ្នាំ ជាម្ដាយ បានឲ្យដឹងថា រូបគាត់ផ្ទាល់ បានដួលទៅបុកក្បាលនឹងអាងត្រីកញ្ចក់ បណ្ដាលឲ្យសន្លប់ នៅពេលដែលស្វាមីកំពុងនៅកន្លែងធ្វើការ។ ហើយនៅពេលដឹងខ្លួន គាត់ស្រាប់តែឃើញប៉ូលិស៣ ៤នាក់នៅចំពោះមុខផ្ទាល់តែម្ដង។

ទន្ទឹមនឹងនេះដែរ ប៉ូលិសបានរៀបរាប់ឲ្យដឹងដែរថា ក្មេងប្រុស Essa បានទូរសព្ទមកកាន់ប៉ូលិស ដោយនិយាយថា "ម៉ាក់ៗ ដួល"។ បន្ទាប់មក ខាងប៉ូលិស បានព្យាយាមកំណត់ទីតាំងដែលក្មេងប្រុសបានទូរសព្ទ ទាំងដែលគិតថា នៅពេលទៅដល់ពួកគេនឹងត្រូវទម្លុះទ្វារចូលក្នុងផ្ទះ ដើម្បីជួយសង្គ្រោះ។ តែផ្ទុយទៅវិញ នៅពេលដែលទៅដល់ ក៏ស្រាប់តែក្មេងប្រុសដ៏ឆ្លាតនេះ បានហុចកូនសោរផ្ទះ តាមប្រឡោះប្រអប់សំបុត្រផងដែរ។ បន្ទាប់មក ក្មេងប្រុសបានបង្ហាញកូនឡានប៉ូលិសជ័រ ដែលមានលេខ៩៩៩នៅពីលើ ហើយប៉ូលិសន្និដ្ឋានថា ក្មេងប្រុសអាចទូរសព្ទមកកាន់ប៉ូលិស ដោយសារប្រដាប់លេងរបស់គេនេះ។

ស្ត្រីជាម្ដាយបានបន្ថែមទៀតថា ក្មេងប្រុស Essa ចេះប្រើប្រាស់ទូរសព្ទ ដឹងពីលេខកូដ និងមុខងារហៅចេញពេលគ្រាអាសន្ន ហើយគាត់មិនដែលគិតទេថា ថ្ងៃណាមួយ គេទូរសព្ទទៅកាន់ប៉ូលិសបែបនេះ។

យ៉ាងណាមិញ អ្នកស្រី Khan មិនបានរងរបួសធ្ងន់ធ្ងរឡើយ ហើយចំពោះភាពក្លាហាន និងឆ្លាតរបស់ក្មេងប្រុស Essa ខាងប៉ូលិសក៏បានធ្វើការកោតសរសើរ និងផ្ដល់ជូននូវកាដូឲ្យគេផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុស Essa និងម្ដាយ
ក្មេងប្រុស Essa និងម្ដាយ
កូនឡានប៉ូលិសជ័រ ដែលមានលេខ ៩៩៩
កូនឡានប៉ូលិសជ័រ ដែលមានលេខ ៩៩៩
លិខិតសរសើរដែលទទួលបានពីប៉ូលិស
លិខិតសរសើរដែលទទួលបានពីប៉ូលិស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T