មានសង្ឃឹមហើយ! ពេលនេះ ឥណ្ឌា អនុម័តឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ១៩

//s9.kh1.co/02/02100e6952db8bbc7afadd6c5fc96f2c91d9d9ec.jpg
សង្គម

 ០៨-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មានសង្ឃឹមហើយ! ពេលនេះ ឥណ្ឌា អនុម័តឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ១៩

ឥណ្ឌា៖ ថ្នាំមួយប្រភេទប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ផលិតដោយ អង្គការស្រាវជ្រាវការពារ និង ការអភិវឌ្ឍន៍ DRDO ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ដោយស្ថាប័នត្រួតពិនិត្យឱសថកំពូលរបស់ឥណ្ឌា ខណៈដែលប្រទេសមហាយក្សមួយនេះ កំពុងប្រយុទ្ធជាមួយរលកទី២ នៃការវាយលុកពីវីរុសកូវីដ១៩ ដែលបាននឹងកំពុងសម្លាប់ប្រជាជនឥណ្ឌារាប់ពាន់នាក់ ជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្នាំដែលមានឈ្មោះថា 2-deoxy-D-glucose (2-DG) ត្រូវបានសហផលិតឡើងដោយ មន្ទីរពិសោធន៍ DRDO និង ក្រុមហ៊ុន Dr Reddy’s Laboratories ដែលមានទីស្នាក់នៅទីក្រុង Hyderabad។ ហើយថ្នាំនេះ មានលក្ខណៈជាម្សៅ ដោយត្រូវលាយក្នុងទឹកដើម្បីផឹក។

ស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានអនុញាតឱ្យមានការប្រើប្រាស់ចំពោះថ្នាំនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា សារធាតុម៉ូលេគុលដែលមាននៅក្នុងថ្នាំនេះ មានសមត្ថភាពជួយពន្លឿនដល់ការព្យាបាលឲ្យជាសះស្បើយចំពោះអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន។

សមាមាត្រខ្ពស់នៃអ្នកជំងឺដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានធ្វើតេស្ត បង្ហាញថា អវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តពិសោធន៍នៅក្នុង RT-PCR ។

នៅក្នុងដំណាក់កាលទី ២ នៃការធ្វើសាកល្បង ក្នុងអំឡុងខែឧសភានិងតុលាកាលពីឆ្នាំមុន ថ្នាំនេះត្រូវបានគេរកឃើញថា មានសុវត្ថិភាពចំពោះ អ្នកជំងឺកូវីដ១៩ ហើយបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការជាសះស្បើយឡើងវិញ៕

ប្រភព៖ NDTV

ប្រជាជនឥណ្ឌា
ប្រជាជនឥណ្ឌា
ថ្នាំពេលពិសោធន៍
ថ្នាំពេលពិសោធន៍
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T