ថាម៉េច! Juventus សម្លឹងចង់បានគ្រូបង្វឹកឆ្នើមនៅ LaLiga រូបនេះទៅជំនួសតំណែងលោក Pirlo

//s9.kh1.co/4a/4a162679f63e20147b48aedd4b97800655e6452f.jpeg
កីទ្បា

 ០៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Juventus សម្លឹងចង់បាន Zidane

បរទេស៖ លោក Zinedine Zidane កំពុងត្រូវបានពិចារណាថាជាបេក្ខភាព ដែលអាចនឹងមកជំនួសលោក Andrea Pirlo ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមរបាយការណ៍របស់កាសែត ​​Tuttosport ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=456,q=100/60/608cb7138f1a57d514649219c80a077cb6155389.jpeg

Pirlo អាចនឹងត្រូវបណ្តេញចេញ នាបញ្ចប់នៅរដូវកាលនេះ ក្រោយដឹកនាំក្លិប Juventus របូតពាន Serie A ទៅឲ្យក្លិប Inter Milan ខណៈបច្ចុប្បន្ន ក្លិបយក្សអ៊ីតាលីកំពុងឈរលេខ ៣ ក្នុងក្របខ័ណ្ឌ Serie A ។

https://s9.kh1.co/__image/w=650,h=1078,q=100/5c/5ceae2bbbbe678825078f4bb5bf6d26f4767f4bd.jpeg

Zidane ដែលបានចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករមកពីក្លឹប Juventus ត្រូវបានប្រធានក្លិប Juventus លោក Andrea Agnelli សម្លឹងឃើញជាយូរណាស់មកហើយ។

https://s9.kh1.co/__image/w=650,h=975,q=100/3a/3ad6beae68b2e77ebf194bd2a9803a408dd86006.webp

ប្រធានក្លិបសេះបង្កង់ Juventus បានព្យាយាមទាក់ទង Zidane ម្ដងរួចមកហើយ នៅឆ្នាំ ២០១៩ មុនពេលគាត់វិលទៅធ្វើជាគ្រូ Real Madrid សាជាថ្មីម្ដងទៀត ប៉ុន្តែកិច្ចសន្យារបស់គាត់នៅ Santiago Bernabeu នឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយមិនមានការធានាថាបុរសសញ្ជាតិបារាំងរូបនេះមានបំណងបន្តនៅទឹកដីអេស្ប៉ាញឬអត់។

https://s9.kh1.co/__image/w=650,h=434,q=100/d7/d7ccd46c3aa256c22806dc3423f82a500ffd9f25.jpeg

ឧបសគ្គមួយ របស់ Juventus អាចជាប្រាក់ខែរបស់គាត់។ Zidane រកចំណូលបាន ១២ លានផោនក្នុងមួយរដូវកាលដែលមិនមែនជាការល្អទេព្រោះថា Juventus ចង់កាត់បន្ថយការចំណាយ បន្ទាប់ពីជួបញ្ហាហិរញ្ញវត្ថុ ដែលបង្កដោយជំងឺកូវីដ១៩។ ទោះជាយ៉ាងណាលោក Zidane ក៏ធ្លាប់បង្ហើបពីមានបំណងវិលត្រឡប់ទៅ Juventus ដែរ នាពេលកន្លងមក ហើយភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes ក៏មានទំនាក់ទំនងល្អជាមួយក្លិបយក្សនៅទីក្រុង Turin ៕

ប្រភពfootball-espana

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T