តើ De Bruyne និយាយយ៉ាងណា បន្ទាប់ពីជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ UCL?

//s9.kh1.co/77/7779e6f1b3cb08b76fd2699c985e7bde04e29417.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

តើ De Bruyne និយាយយ៉ាងណាបន្ទាប់ពីជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត UCL?

បរទេស៖ មេឃខៀវ Manchester City បានបង្កើតប្រវត្តសាស្ត្រថ្មី ក្នុងការឡើងទៅលេងវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ UEFA Champion League ជាលើកទីមួយ បន្ទាប់ពីបំបាកក្លឹបអ្នកមានបារាំង Paris Saint-Germain ក្នុងលទ្ធផលសរុបទាំងពីរជើង ៤ ទល់នឹង ១ ។ បន្ទាប់ពីជួយទទួលបានជោគជ័យមួយជំហ៊ានទៀត ខ្សែបម្រើឆ្នើមរបស់ក្លឹបកីឡាករ Kevin De Bruyne បាននិយាយប្រាប់ទៅកាន់ Sky Sports ថា រូបគេនៅពេលនេះគ្មានអ្វីក្រៅពីសេចក្តីរំភើប និង ភាពសប្បយរីករាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne

កីឡាកររូបនេះបានប្រាប់ឲ្យដឹងដែរថា មិនមែនតែរូបលោកទេដែលមានសេចក្តីរំភើបបែបនេះ កីឡាករនិងបុគ្គលិកនៅក្លឹបទាំងអស់សុទ្ធតែសប្បាយរីករាយ។ កីឡាកររូបនេះក៏បានបញ្ជាក់ដែរថា គេពិតជាត្រេកអរនៅពេលដែលឃើញការចំណាយរបស់ប្រធានក្លឹប ដើម្បីអភិវឌ្ឍក្លឹបផ្ដល់ផ្លែផ្កាបែបនេះ​ ហើយគេក៏បាននិយាយដែរថា គេនឹងប្រឹងប្រែង ដើម្បីជួយក្រុមឈ្នះពានរង្វាន់មួយនេះឲ្យបាន៕

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T