ខេត្ដកំពង់ចាម ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីបន្ថែមទៀត

//s9.kh1.co/26/26658b2d4e3d48240391108794fc2f16930289f3.jpg
សង្គម

 ០៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ដកំពង់ចាម ទើបបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់បន្ថែមទៀត។

កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម ទើបបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ រួមទាំងបង្ហាញអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០៤នាក់បន្ថែមទៀត ដែលត្រូវបានរកឃើញក្នុងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលខេត្ដកំពង់ចាមបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង០៤នាក់នោះ រួមមានបុរសជនជាតិខ្មែរឥស្លាម អាយុ៣៨ឆ្នាំ រស់នៅក្រុងកំពង់ចាម​, បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ និងអាយុ៦១ឆ្នាំ រស់នៅខេត្ដត្បូងឃ្មុំ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ២១ឆ្នាំ រស់នៅខេត្ដកំពង់ធំ។

បច្ចុប្បន្ន រដ្ឋបាលខេត្ដបានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ បញ្ជូនអ្នកជំងឺខាងលើមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T