ទីបំផុត Alaba ប្រាប់ពីមូលហេតុដែលគេចង់ចាកចេញពី Bayern ហើយ

//s9.kh1.co/3f/3febc4fba56a7c3e0ba8248528c0330ad658caab.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទីបំផុត Alaba ប្រាប់ពីមូលហេតុដែលគេចង់ចាកចេញពី Bayern ហើយ

បរទេស៖ ខ្សែការពារឆ្នើមរបស់ក្លឹបយក្ស Bayern Munich កីឡាករ David Alaba បានប្រកាសរួចហើយថារូបគេនឹងចាកចេញពីក្លិបនៅពេលដែលរដូវកាលនេះត្រូវបានបញ្ចប់។ កីឡាកររូបនេះបាននិយាថា​​​ មូលហេតុចម្បងនៃការចាកចេញនេះរបស់គេនេះគឺព្រោះតែរូបគេចង់ស្វែងរកការប្រកួតប្រជែងថ្មី និងដើរទៅរកវិថីថ្មីមួយក្នុងអាជីពជាកីឡាករបាល់ទាត់របស់រូបគេ។ រូបគេក៏បានបន្តដែរថា ដើម្បីការលូតលាស់និងការអភិវឌ្ឃខ្លួន រូបគេត្រូវតែចាកចេញ ដើម្បីទៅប្រឡូកនៅកន្លែងផ្សេងទៀត បន្ទាប់ពីចំណាយពេល ១៣ ឆ្នាំជាមួយក្លិប។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ David Alaba
កីឡាករ David Alaba

កីឡាកររូបនេះមិនបានបញ្ជាក់ពីគោលដៅបន្ទាប់របស់គេឡើយ ប៉ុន្តែគេក៏បានប្រាប់ឲ្យដឹងដែរថា រូបគេចាកចេញពី Bayern ទាំងទឹកភ្នែកហើយគេសូមជូនពរឲ្យ Bayern ជួបតែសំណាងល្អជានិច្ច។

គួរបញ្ជាក់ដែរថា មានក្លិបធំៗជាច្រើនតាមប្រជែងយករូបគេ ប៉ុន្តែគោលដៅបន្ទាប់ដែលគេពេញចិត្តបំផុតនោះគឺ Real Madrid ហើយក៏មានដំណឹងទាក់ទងពីការចចារគ្នារវាង Alaba និង Madrid ផងដែរទាក់ទងអំពីការចូលរួមរបស់គេជាមួយនឹងក្លិប៕

កីឡាករ David Alaba
កីឡាករ David Alaba
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T