ស្ថាប័ន CONMEBOL បានបញ្ជាក់ថាការប្រកួតជម្រុះ World Cup នឹងចាប់ផ្ដើមឡើងវិញនៅខែមិថុនាខាងមុខនេះ

//s9.kh1.co/89/89bbe86ffd7141a62f66e779847177a9aeae38e6.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ CONMEBOL បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ របស់អាមេរិកខាងត្បូងនឹងបន្តឡើងវិញនៅខែមិថុនាមុនការប្រកួតក្នុងព្រឹត្តិការណ៍ Copa America ចាប់ផ្ដើម

ប្រេស៊ីល៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ CONMEBOL បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ របស់អាមេរិកខាងត្បូងនឹងបន្តឡើងវិញនៅខែមិថុនាជាមួយក្រុមនីមួយៗត្រូវលេងពីរប្រកួតមុនការប្រកួតក្នុងព្រឹត្តិការណ៍ Copa America ចាប់ផ្ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ CONMEBOL ថ្ងៃនៃការប្រកួតលើកទី ១ ត្រូវបានគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ៣-៤ ខែមិថុនានិងមួយថ្ងៃផ្សេងទៀតគឺនៅថ្ងៃទី ៨ ខែមិថុនាខាងមុខនេះ។

រូបតំណាង
រូបតំណាង

ម្ចាស់ជើងឯក World Cup ៥ សម័យកាលប្រេស៊ីលនឹងត្រូវប៉ះក្រុមអេក្វាទ័រនិងប៉ារ៉ាហ្គាយ ខណៈដែលក្រុមជើងឯក ២ សម័យកាលអាហ្សង់ទីននឹងត្រូវប៉ះក្រុមឈីលីនិងកូឡុំប៊ី។

ការប្រកួតក្នុងព្រឹត្តិការណ៍ Copa America ដែលធ្វើឡើងនៅប្រទេសអាហ្សង់ទីននិងកូឡុំប៊ីនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមិថុនាដែលនេះគឺជាការប្រកួតលើកដំបូងដែលធ្វើឡើងនៅក្នុងប្រទេសចំនួន ២ ។

គួររំលឹកផងដែរថា ការប្រកួតជម្រុះជុំទី ៥ និងទី ៦ នៃការប្រកួតជម្រុះ World Cup របស់អាមេរិកខាងត្បូងត្រូវបានផ្អាកកាលពីខែមីនាដោយសារតែការរឹតត្បិតការធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសមួយចំនួន។

រូបតំណាង
រូបតំណាង

ស្ថាប័ន CONMEBOL បាននិយាយថាវគ្គជម្រុះបន្ថែមនឹងត្រូវបានគ្រោងធ្វើឡើងនៅឆមាសទី ២ នៃឆ្នាំនេះដើម្បីធានាថាពួកគេបានបញ្ចប់ទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលនឹងត្រូវលេងនៅប្រទេសកាតាចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២២ ។

ក្រុមខ្លាំងទាំងបួននៅចុងបញ្ចប់នៃការប្រកួតជម្រុះតំបន់អាមេរិចខាងត្បូងនឹងទទួលបានកៅអីទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកដោយផ្ទាល់ ខណៈដែលក្រុមចំណាត់ថ្នាក់លេខ ៥ នឹងឈានទៅប្រកួតវគ្គជម្រុះអន្តរទ្វីប៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T