ឪពុក Pep៖ កូនខ្ញុំមិនចង់បង្កកំហឹងដល់អ្នកគាំទ្រ Barcelona ព្រោះតែរឿងនេះទេ

//s9.kh1.co/7a/7ad45fa6c93813f80041ec9353d42872efd83568.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឪពុក Pep៖ កូនខ្ញុំមិនចង់បង្កកំហឹងដល់អ្នកគាំទ្រ Barcelona ព្រោះតែរឿងនេះទេ

បរទេស៖ ទោះបីជាលោក Pep Guardiola ដែលជាអ្នកចាត់ការរបស់ Manchester City តែងតែព្យាយាមនាំយកកីឡាករ Lionel Messi មកចូលរួមជាមួយលោកក៏ដោយ ក៏ឪពុកលោកបានបដិសេធថាកូនរបស់លោកមិនដែលព្យាយាមចង់ដណ្ដើម Messi ពី Barcelona ឡើយ ព្រោះវាអាចបង្កកំហឹងដល់អ្នកគាំទ្រក្លិបអ្នកមានបុណ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola និងលោក Valenti Guardiola
លោក Pep Guardiola និងលោក Valenti Guardiola

លោក Valenti Guardiola បាននិយាយថា Messi ជាកីឡាករកំពូលមួយរូប ហើយក្លឹបទាំងឡាយតែងតែចង់បានរូបគេរួមទាំង Pep ផងដែរ ប៉ុន្តែលោកជឿជាក់ថាកូនប្រុសលោកនឹងមិនធ្វើបែបនេះឡើយព្រោះគេមិនចង់បង្កើតរឿងខឹងសម្បារដល់អ្នកគាំទ្រ Barcelona ឡើយ។ លោកក៏បានបន្ថែមដែលថា លោកជាអ្នកគាំទ្ររបស់ FC Barcelona មួយរូបហើយលោកចង់ឲ្យពួកគេឈ្នះតែលោកក៏ចង់ឃើញកូនប្រុសលោកឈ្នះដែរ ព្រោះរូបគេសំខាន់ជាងគេសម្រាប់លោក៕

លោក Pep Guardiola
លោក Pep Guardiola
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T