បើសិន Mbappe ចាកចេញមែន PSG សម្លឹងចង់បានតារាឆ្នើមនៅ PL ម្នាក់មកនេះមកជំនួស

//s9.kh1.co/5b/5b096f06b5a5a7eddd9b6d197af775893f002909.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

PSG គ្រោងនឹងទិញយក Salah បើសិន Mbappe ចាកចេញ

បារាំង៖ យោងតាមការរាយការណ៍ ក្លិបសេដ្ឋីបារាំង Paris Saint-Germain បានត្រៀមផែនការថ្មីរួចជាស្រេច ក្នុងករណី ខ្សែប្រយុទ្ធ Kylian Mbappe ចាកចេញពីក្លិប ដោយគ្រោងនឹងទិញយក ខ្សែប្រយុទ្ធ Mohamed Salah ដែលបច្ចុប្បន្នលេងឲ្យ ក្លិបហង្សក្រហម Liverpool មកជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

PSG ទើបតែចាញ់ Man City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ធ្វើឲ្យអនាគតរបស់ Mbappe កាន់តែមានភាពស្រពេចស្រពិលព្រោះកីឡាករឆ្នើមរូបនេះទំនងជាចង់ស្នាក់នៅក្លិបណាដែលអាចធ្វើឲ្យគេឈ្នះពាន UCL បាន ដូច្នេះហើយទើប PSG បានត្រៀមរកអ្នកជំនួស ដោយកាសែត Le Parisien បានបង្ហើបឲ្យដឹងថា បើ Mbappe ចាកចេញ ជម្រើសទី២គឺ PSG នឹងតាមបញ្ចុះបញ្ចូលឲ្យ Salah មកទឹកដីបារាំងឲ្យបាន។

ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

អនាគតរបស់ Mohamed Salah ជាមួយ Liverpool ក៏មិនទាន់ច្បាស់ប៉ុន្មានដែរ ដែលមានន័យថាគេអាចនឹងមានកូនចិត្តចង់ផ្លាស់ប្ដូរក្លិបដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

មុនដំបូង PSG ចង់បាន កំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo តែដឹងច្បាស់ថាវាជារឿងដ៏លំបាកមួយក្នុងការទិញយកពួកគេទើបបង្វែរចំណាប់អារម្មណ៍មក Mohamed Salah វិញ ស្របពេលលេចឮដំណឹងថា Liverpool ចង់លក់គេក្នុងតម្លៃ ៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ៩៦.៣លានដុល្លារ)៕

ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T