Hazard ចេញមុខសុំទោស អ្នកគាំទ្រ Real Madrid ក្រោយបង្ហាញសកម្មភាពសប្បាយអរជាមួយកីឡាករ Chelsea (មានវីដេអូ)

//s9.kh1.co/02/0265b176f4c05d310a09dabe0acbcfcfdfae4dd5.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះបណ្តាអ្នកគាំទ្រក្រុមអធិរាជស Real Madrid បានសម្តែងការមិនពេញចិត្តនឹងខឹងសម្បារជាខ្លាំងទៅលើ Hazard ក្រោយពីឃើញ Clip វីដេអូមួយដែលបង្ហាញថាកីឡាកររូបនេះបានបង្ហាញសកម្មភាពសើចសប្បាយជាមួយកីឡាកររបស់ Chelsea

បរទេស៖ កាលពីពេលថ្មីៗនេះបណ្តាអ្នកគាំទ្រក្រុមអធិរាជស Real Madrid បានសម្តែងការមិនពេញចិត្តនឹងខឹងសម្បារជាខ្លាំងទៅលើ Hazard ក្រោយពីឃើញ Clip វីដេអូមួយដែលបង្ហាញថាកីឡាកររូបនេះបានបង្ហាញសកម្មភាពសើចសប្បាយជាមួយកីឡាកររបស់ Chelsea ខណៈដែលក្រុមបច្ចុប្បន្នរបស់ខ្លួន Real Madrid បានចាញ់ Chelsea ក្នុងលទ្ធផល ២-០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hazard
Hazard

ឆ្លើយតបទៅនឹងរឿងនេះផងដែរ កីឡាករពាក់អាវលេខ៧របស់ Real Madrid រូបនេះបានបង្ហោះសារសុំទោសមួយនៅលើគណនីយ Instagram របស់ខ្លួនដែលបាននិយាយថា៖

ឲ្យខ្ញុំសុំទោស។ ខ្ញុំបានអាននូវមតិយោបល់ជាច្រើនហើយអំពីខ្ញុំនៅថ្ងៃនេះ ហើយរឿងនោះ មិនមែនជាចេតនារបស់ខ្ញុំនោះទេ ក្នុងការដែលធ្វើឲ្យអ្នកគាំទ្រ Real Madrid មិនពេញចិត្ត ។ វាតែងតែជាសុបិន្តរបស់ខ្ញុំក្នុងការមកលេងឲ្យ Real Madrid ខ្ញុំមកទីនេះដើម្បីឈ្នះពាន ។រដូវកាលនៅមិនទាន់ចប់នៅឡើយទេ ទាំងអស់គ្នា យើងត្រូវតែប្រយុទ្ធដើម្បីពាន La Liga ! Hala Madrid។

Hazard
https://s9.kh1.co/__image/w=650,h=902,q=100/ce/cefeed20d8c37a644f46a5d61640468291694b42.png
Hazard
Hazard

គួររំលឹកផងដែរថា Hazard បានចំណាយពេល២រដូវកាលមកហើយជាមួយ​ Real Madrid ដោយសារតែមានបញ្ហារបួសជាបន្តរបន្ទាប់ បានរារាំងឲ្យ Hazard បញ្ចេញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនដូចដែលមានកាលពីពេលគេលេងឲ្យ Chelsea ខណៈពេលមក Real Madrid បានបង្ហាញខ្លួនបានត្រឹម៤០ប្រកួត នឹងស៊ុទបញ្ចូលទីបាន៤គ្រាប់ប៉ុណ្ណោះឲ្យក្រុមម្ចាស់ពាន Champion League ១៣សម័យ Real Madrid នេះ៕

Hazard
Hazard
Hazard
Hazard
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T