ប្រពៃណាស់! ពូដូផ្ញើជូនរបស់ពិសេសមួយដល់ក្មេងម្នាក់ខណៈគេកំពុងព្យាបាលជំងឺ

//s9.kh1.co/48/480b6d1ba03f499125b9b887db3a57cbda852bb5.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Ronaldo ឲ្យកាដូអាវដល់ក្មេងប្រុសកំពុងព្យាបាលជំងឺស្ពឹកសាច់ដុំ

អឺរ៉ុប៖ អ្នកប្រើប្រាស់កម្មវិធី Reddit បានបង្ហោះរូបភាពមួយសន្លឹកដែលមានអាវរបស់ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមានហត្ថលេខាលើនោះចែកជូនអ្នកប្រើប្រាស់បណ្ដាញសង្គមអ៊ីនធើណេត ដែលគេដឹងថា អាវនោះជាអាវដែល Ronaldo បានផ្ញើទារកអាយុ ៦ខែ ឈ្មោះ Gavrilo Djurdjevic និងក្រុមគ្រួសាររបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo បានផ្ញើអាវដោយមានហត្ថលេខាភ្ជាប់ជាមួយ សំបុត្រមួយដែលមានពាក្យថា "អ្នកជាវីរបុរសម្នាក់" ព្រមទាំង "នេះជាជ័យជំនះរបស់ Gavrilo" ផងដែរ។

អាវដែល Ronaldo ផ្ញើឲ្យ
អាវដែល Ronaldo ផ្ញើឲ្យ

ហេតុផលដែល កំពូលខ្សែប្រយុទ្ធរូបនេះផ្ញើកាដូដ៏ពិសេសនេះទៅឲ្យGavrilo នោះក៏ដោយសារគេត្រូវព្យាបាលជំងឺស្ពឹកសាច់ដុំ ហើយប្រាក់ដែលយកមកព្យាបាលគឺបានពីការដាក់ដេញថ្លៃ ស្លាកប្រធានក្រុមជម្រើសជាតិព័រទុយកាល់ ដែល Ronaldo បានគ្រវែងចោល កាលពីប្រកួតជម្រុះបាល់ទាត់ពិភពលោក ទល់នឹងប្រទេស ស៊ែប៊ី នាកំលុងខែមីនានោះឯង។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ស្លាកប្រធានក្រុមជម្រើសជាតិ ព័រទុយកាល់
ស្លាកប្រធានក្រុមជម្រើសជាតិ ព័រទុយកាល់
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

កាលណោះ Cristiano Ronaldo ខឹងដែលស៊ុតបញ្ចូលទីហើយតែអាជ្ញាកណ្ដាលសម្រេចមិនផ្ដល់គ្រាប់បាល់ឲ្យ ទើបគេមួម៉ៅ គ្រវែងស្លាកប្រធានក្រុមចោល និងដើរចេញពីទីលាន ហើយយោងតាមការរាយការណ៍គឺ ស្លាកប្រធានក្រុមនោះត្រូវអ្នកមើលថែកីឡដ្ឋានឈ្មោះ Djordje Vukicevic រើសយកមកដាក់ដេញថ្លៃបានប្រាក់ខ្ទង់ ៥ម៉ឺន៤ពាន់ផោន(ស្មើនឹងប្រមាណ៧ម៉ឺន៥ពាន់ដុល្លារ)ហើយលុយនោះក៏ធ្លាក់មកដល់ដៃគ្រួសាររបស់ Gavrilo ដើម្បីយកមកព្យាបាលជំងឺតែម្ដង។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ដូច្នេះហើយទើប ខ្សែប្រយុទ្ធ Ronaldo បានផ្ញើអាវឲ្យ Gavrilo ដើម្បីជាកម្លាំងចិត្តឲ្យគេឆាប់ជាសះស្បើយ៕

ប្រភពcaughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T