ក្រោយត្រូវគេសង្ស័យជាសាហាយ Bill Gates នារីចិនម្នាក់នេះចេញមុខបកស្រាយថា...

//s9.kh1.co/e1/e166bce08387f7439115ba14f830f56e194ed6fb.jpg
យល់ដឹង

 ០៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីជាអ្នកបកប្រែឱ្យ Bill Gates រងការចោទប្រកាន់ថាជាសហាយ និង ជាអ្នកនៅពីក្រោយការលែងលះមួយរបស់ Bill Gates និងភរិយា

អាមេរិក៖ ស្ត្រីជនជាតិចិន ជាអ្នកបកប្រែភាសាចិនម្នាក់ដែលបានបំពេញការងារអោយមូលនិធិ Bill និង Melinda Gates បានចេញមុខបដិសេធពាក្យចចាមអារ៉ាមតាមអ៊ីនធើណេត ដែលថារូបនាង មានការពាក់ព័ន្ធចំពោះការផ្តាច់ទំនាក់ទំនងស្នេហារបស់ស្ថាបនិក Microsoft ចំពោះភរិយារបស់គាត់ ដែលមានរយៈពេល២៧ ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zhe Shelly Wang 
Zhe Shelly Wang 

កញ្ញា Zhe Shelly  Wang វ័យ៣៦ឆ្នាំ បានចេញមុខសរសេររ៉ាយរ៉ាប់នៅលើបណ្តាញសង្គមចិន Weibo កាលពីថ្ងៃពុធនេះ ដោយបានរិះគន់ចំពោះពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន និងភស្តុតាង ដែលថានាង មានទំនងទំនងស្នេហាជាមួយមហាសេដ្ឋី Bill Gates។

ក្នុងនោះដែរ នាងបានសរសេរជាភាសាចិនកុកងឺថា៖ 

ដំបូងឡើយខ្ញុំគិតថាពាក្យចចាមអារ៉ាមនេះអាចនឹងទទួលបរាជ័យដោយខ្លួនឯង ពីព្រោះដោយសារតែប្រភពគ្មានមូលដ្ឋានប៉ុន្តែខ្ញុំមិននឹកស្មានថាវានឹងកាន់តែឆ្គួតទៅៗ។ សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នក ក្នុងរយៈពេល ២៤ ម៉ោងតាមរយៈសារឯកជននិងមិត្តភក្តិដែលបានជួយខ្ញុំលុបបំបាត់ពាក្យចចាមអារ៉ាមនេះ។

— Zhe Shelly Wang
សាររបស់ កញ្ញា Zhe Shelly នៅលើបណ្តាញសង្គម Weibo
សាររបស់ កញ្ញា Zhe Shelly នៅលើបណ្តាញសង្គម Weibo

កញ្ញា Zhe Shelly Wang ជាស្ត្រីនៅលីវមិនទាន់មានប្តី រស់នៅក្នុងទីក្រុង Seattle និង ជាអ្នកបកប្រែអាជីពម្នាក់ដែលបានបំពេញការងារជូនសាលាផ្នែកគ្រប់គ្រង Yale និងសាលាពាណិជ្ជកម្ម Harvard ព្រមទាំងមូលនិធិ Gates ផងដែរ។

Zhe Shelly Wang 
Zhe Shelly Wang 

គួររំលឹកផងដែរថា មហាសេដ្ឋី Bill Gates ដែលមានទ្រព្យសម្បតិ្ត ១៣០ ពាន់លានដុល្លារ បានប្រកាសចែកផ្លូវគ្នានៅក្នុងសាររួមគ្នាជាមួយអ្នកស្រី Melinda នៅលើបណ្តាញសង្គមTwitter កាលពីថ្ងៃច័ន្ទ ប៉ុន្តែ ការចែកផ្លូវគ្នានេះ ពុំមានការពន្យល់ពីមូលហេតុច្បាស់លាស់ ហើយក៏នាំឱ្យមនុស្សជាច្រើនមានការសង្ស័យយ៉ាងខ្លាំង។

វាមិនច្បាស់ទេថាតើអ្វីដែលនាំឱ្យ Wang ក្លាយជាគោលដៅនៃពាក្យចចាមអារ៉ាម ក្រៅពីរូបថតដែលនាងបានបង្ហោះតាមអ៊ិនធើណេតនៃការចូលរួមបកប្រែរបស់នាងសម្រាប់មូលនិធិ Gates ប៉ុន្តែព័ត៍មាននេះបានរីករាលដាលដូចជាភ្លើងឆេះព្រៃនៅលើបណ្តាញសង្គមចិន។

យោងតាមការបញ្ជាក់របស់ Li Donglei ដែលជាមិត្តភក្តិជាមួយ Wang សម្តែងអារម្មណ៍ភ្ញាក់ផ្អើលចំពោះពាក្យចចាមអារ៉ាមនេះ ហើយបាននិយាយការពារនាងនៅក្នុង Blog ផ្ទាល់ខ្លូនរបស់លោក។ ដោយ Li បានសរសេរដូច្នេះ៖ 

នាងគឺជាអតីតមិត្តរួមការងាររបស់ខ្ញុំដែលជាក្មេងស្រីស្អាតស្អំនិងជាមនុស្សដែលខ្ញុំកោតសរសើរ។ ខ្ញុំមិនជឿថានាងនឹងចូលពាក់ព័ន្ធនៅក្នុងអាពាហ៍ពិពាហ៍របស់អ្នកដទៃទេ។ ខ្ញុំគិតថាវាជាសភាវគតិរបស់ខ្ញុំទាំងស្រុងដែលថា Wang មិនអាចធ្វើរឿងបែបនេះបាន។

Li Donglei

យោងទៅតាមលោក Li Donglei  បានបញ្ជាក់ថា ៖ Zhe Shelly Wang បានធំឡើងនៅក្នុងទីក្រុងកំពង់ផែមួយនៃខេត្តក្វាងចូវក្រោយមកនាងបានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨ Wang ជាម្ចាស់ភោជនីយដ្ឋានមួយនៅទីក្រុង Provo រដ្ឋ Utah ដែលមានឈ្មោះថា the Four Seasons Hot Pot & Dumplings នេះបើយោងតាមព័ត៌មានគណនី LinkedIn របស់នាងដែលក្រោយមកត្រូវបានលុបចោល។Wang បានចូលរៀននៅសាកលវិទ្យាល័យ Brigham Young ហើយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកសេដ្ឋកិច្ច និង គ្រប់គ្រងនៅទីនោះក្នុងឆ្នាំ ២០០៧ ។

តាមបណ្តាញសង្គមរបស់ Wang នាងបានបង្ហាញថាក្រៅពីអាជីពជាអ្នកបកប្រែ នាងក៏ធ្លាប់បម្រើការជាអ្នកបើកយន្ដហោះ ឲ្យក្រុមហ៊ុនអាកាសចរណ៍ Delta ផងដែរ។

Zhe Shelly Wang 
Zhe Shelly Wang 

លោក Li Donglei បានសរសេរលើបណ្តាញBlog ដូច្នេះថា៖

ខ្ញុំគិតថាមានអ្នកខ្លះនិយាយដើមគេអំពី Bill Gates លួចមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជនជាតិចិន ពីព្រោះពួកគេបានឃើញរូបថតការងារបកប្រែរបស់ Wang នៅឯមូលនិធិហ្គេតហ្គេតហើយឃើញថានាងជានារីជនជាតិចិនមានរូបសម្ផស្សស្អាតនិងជានារីនៅលីវមានទាន់មានគ្រួសារនៅឡើយ។ ហើយមនុស្សមួយចំនួនមិនខ្វល់ពីការនិយាយបង្កាច់បង្ខូចរបស់ក្មេងស្រីស្លូតត្រង់និងក្រុមគ្រួសាររបស់នាងដោយពាក្យចចាមអារ៉ាមបែបនេះទេ។

Li Donglei

ទោះបីយ៉ាងណា សារព័ត៍មានជាច្រើនបានទាក់ទងទៅកាន់ កញ្ញា Zhe Shelly Wang ដើម្បីបំភ្លឺបកស្រាយ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា មន្ទិលជុំវិញការលែងលះរបស់ Bill និង Melinda Gates នៅតែមិនទាន់ច្បាស់។ កាលពីពេលថ្មីៗនេះ Melinda បានរៀបរាប់ពីការស្ទាក់ស្ទើររបស់ Bill ជុំវិញការរៀបការជាមួយនាង នៅដើមទសវត្សឆ្នាំ ១៩៩០ ហើយនាងបានរៀបរាប់អំពី ការរៀបចំជួបគ្នាមួយរបស់ Bill Gates ដែលតែងចំណាយពេលកម្សាន្តជាមួយអតីតមិត្តស្រីរបស់គាត់ មួយឆ្នាំម្តង៕

ប្រភព៖​ Daily Mail 

 Bill និង​ភរិយា
 Bill និង​ភរិយា
 Bill , Melinda និង Zhe Shelly Wang
 Bill , Melinda និង Zhe Shelly Wang
 Bill , Melinda និង Zhe Shelly Wang
 Bill , Melinda និង Zhe Shelly Wang
Zhe Shelly Wang 
Zhe Shelly Wang 
Zhe Shelly Wang 
Zhe Shelly Wang 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T