មកដឹងចំនួន UEFA អនុញ្ញាតឲ្យអ្នកទស្សនាសរុបវគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ

//s9.kh1.co/b1/b1228f24a221692053991683cb1c277f1ea6399d.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League រដូវកាលនេះ បានត្រូវកំណត់ចំនួនអ្នកចូលទស្សនាសរុបត្រឹមតែ ៨ ០០០ នាក់ប៉ុណ្ណោះ សម្រាប់អ្នកគាំទ្រក្លិបទាំងសងខាង។

បរទេស៖ សមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានអនុញ្ញាតឲ្យអ្នកគាំទ្រធ្វើដំណើរពីប្រទេសអង់គ្លេសចូលទស្សនាការប្រកួតពានរង្វាន់កម្រិតទ្វីបលំដាប់ទី១ UEFA Champions League វគ្គផ្តាច់ព្រ័ត្ររដូវកាល ២០២០/២១ សរុប ៨ ០០០ នាក់ប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=342,q=100/b1/b1228f24a221692053991683cb1c277f1ea6399d.jpg

ក្លិបអ្នកមាននៅអង់គ្លេសទាំងពីររួមមាន Manchester City និង Chelsea នឹងត្រូវតទល់គ្នាដណ្ដើមជើងឯកព្រឹត្តិការណ៍ UEFA Champions League 2020/2021 ដោយនឹងរៀបចំឡើងនៅទីក្រុង Istanbul ប្រទេសទួរគី នាកីឡដ្ឋាន Ataturk Olympic ។ 

កីឡដ្ឋានខាងលើនេះមានទំហំអាចផ្ទុកអ្នកទស្សនាសរុប ៧៥ ១៤៥ នាក់ ឯណោះ ប៉ុន្តែដោយហេតុក្នុងបរិបទនៃជំងឺរាលដាលសាកល COVID-19 សមាគមបាល់ទាត់ពិភពលោក (UEFA) បានកំណត់អ្នកចូលទស្សនាត្រឹម ៨ ០០០ នាក់។ 

រូបភាពពីលើអាកាសនៃកីឡដ្ឋាន Ataturk Olympic ទីក្រុង Istabul ប្រទេសទួរគី
រូបភាពពីលើអាកាសនៃកីឡដ្ឋាន Ataturk Olympic ទីក្រុង Istabul ប្រទេសទួរគី

ចំនួនសំបុត្រ ៨ ០០០ សន្លឹកខាងលើនឹងត្រូវចែកជា ២ ផ្នែកស្មើរគ្នាដល់ក្លិបទាំងពីរ ពោលគឺក្លិបនីមួយៗ ទទួលបាន ៤ ០០០ សន្លឹកសម្រាប់អ្នកគាំទ្ររបស់ខ្លួនចូលទស្សនា។ 

គួរបញ្ជាក់ផងថា Manchester City នឹងជួប Chelsea នៅវគ្គផ្តាច់ព្រ័ត្រខាងលើនាយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ចុងខែនេះ ឬត្រូវនឹងថ្ងៃទី៣០ (ម៉ោងនៅកម្ពុជា)៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T