រាជធានីភ្នំពេញ ៖ កញ្ញា លឹម សុធាវី ជាអតីតបវរកញ្ញាកម្ពុជា Miss Grand Cambodia 2020 ដោយកញ្ញា បានទទួលចំណាត់ថ្នាក់ជា លំដាប់រងទី១ ពោលគឺ ជ័យលាភីបន្ទាប់ពី កញ្ញា សេង រដ្ឋា ដែលត្រូវបានគេដកហូតតំណែងនោះ។ ក្រោយពេល បាត់មុខមួយរយៈ ពីចង្កោមសិល្បៈនោះ ថ្មីៗនេះ កញ្ញា លឹម សុធាវី បានលេចមុខសាជាថ្មី ជាមួយនឹង សមិទ្ធិផលថ្មី ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលមិនស្ទើរទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ក្នុងវ័យទើបតែ ២៥ឆ្នាំ រូបនាងមានលទ្ធភាព អាចទិញផ្ទះដោយខ្លួនឯងបែបនេះ ពិតជាមិនធម្មតាឡើង ដែលខណៈក្មេងៗស្រករនេះ ខ្លះនៅរៀនសកលវិទ្យាល័យ ឫធ្វើការសន្សំលុយបណ្តើរៗ តែប៉ុណ្ណោះ តែផ្ទុយទៅវិញ រូបនាងបែរជា អាចរកស៊ីសន្សំប្រាក់ទិញផ្ទះធំស្កឹមស្កៃបែបនេះ។
គួរបន្ថែមថា ថ្មីៗរូបនាង បានបង្ហោះទិដ្ឋភាពក្នុងផ្ទះល្វែង ធំស្កឹមស្កៃ តម្លៃជាង ៨ម៉ឺនដុល្លារឯណោះ ដែលត្រូវបានបញ្ជាក់ថា ជាប្រាក់ដែលខ្លួន ចេញរកស៊ី សន្សំដោយខ្លួនឯង ដោយក្នុងនោះ រូបនាង បានប្រាប់ឲ្យដឹងថា ៖
02/05/2021 បំណងប្រាថ្នាខ្ញុំក្លាយជាកាពិតហើយ ឆ្លងឧបសគ្គមិនតិចទេទម្រាំមានថ្ងៃនេះ ពីរថ្ងៃនេះទៅឈប់គិតពីររឿងមិនល្អ ខំកសាងខ្លួនអោយកាន់តែខ្លាំងជាងមុន នឹងខំធ្វើការរកសុី នឹងរកនឹងបង្កើតមុខរបបបន្ថែមទៀត ពេលដែលចេញមកធ្វើការរកសុីខ្លួនឯង ទើបដឹងថាលុយពិបាករក តែអ្វីដែលពិបាករកជាងលុយទៀតនោះ គឺកំលាំងចិត្ដ នឹងមនុស្សល្អៗ ⋯⋯ខ្ញុំនឹងខំសំរាចបំណងប្រាថ្នាបន្តទៀត ទោះខ្ញុំធ្លាប់បរាជ័យប៉ុន្មានដង់ក៏ខ្ញុំមិនចុះចាញ់ដែល su su Ly អរគុណប៉ាម៉ាក់ អរគុណដល់មិត្ដល្អៗ នឹងបងប្អូនល្អ នឹងមនុស្សល្អម្នាក់ ដែលតែងតែនៅក្បែងខ្ញុំ លើកទឹកចិត្ដខ្ញុំនៅពេលដែលខ្ញុំ អស់សង្ឃឹម នឹងបាក់ទឹកចិត្ដ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






