មិនទាន់ចូលកាន់តំណែងស្រួលបួលផង Mourinho ប្រាប់ Roma ថាចង់បានកីឡាកររបស់ Spurs ពីររូប

//s9.kh1.co/0b/0b5ade43307d14a0a0aba2fcbff75e3a7f81af8b.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Mourinho ចង់បានកីឡាកររបស់ Spurs ពីររូប

អ៊ីតាលី៖ លោកគ្រូបង្វឹកថ្មីរបស់ក្លិប AS Roma គឺ Jose Mourinho បានចាប់ផ្ដើមដាក់ផែនការចង់បានកីឡាករនៅ Premier League ពីររូប បើទោះបីជាមិនទាន់ចូលមកបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាគ្រូបង្វឹករបស់ Roma ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

បន្ទាប់ពីត្រូវក្លិបខ្នាយមាន់មាស Tottenham Hotspur បញ្ចប់តួនាទីរួចមក លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់រូបនេះទទួលបានការងារថ្មីជាគ្រូបង្វឹករបស់ Roma ហើយលោកគ្រូបានរៀបចំជ្រើសរើសយកកីឡាករដែលចង់ឲ្យក្លិបទិញចូលរួចរាល់ហើយដោយក្នុងនោះមាន ខ្សែបម្រើ Eric Dier និង Pierre-Emile Hojbjerg ដែលជាអតីតកូនក្រុមនៅក្លិប Tottenham Hotspur ផងដែរ។

ខ្សែបម្រើ Eric Dier
ខ្សែបម្រើ Eric Dier
ខ្សែបម្រើ Pierre-Emile Hojbjerg
ខ្សែបម្រើ Pierre-Emile Hojbjerg

លោកគ្រូមើលឃើញពីសមត្ថភាពរបស់ Dier និងគិតថាគេអាចមានចំណាប់អារម្មណ៍ផ្ទេរទៅទឹកដីអ៊ីតាលី ឯ Hojbjerg លោកគ្រូស្រឡាញ់តិកនិកនិងចង្វាក់នៃការលេងរបស់គេ។

ខ្សែបម្រើ Eric Dier
ខ្សែបម្រើ Eric Dier
ខ្សែបម្រើ Pierre-Emile Hojbjerg
ខ្សែបម្រើ Pierre-Emile Hojbjerg

ក្រៅពីនោះ Roma ក៏ចង់បាន ខ្សែបម្រើ Juan Mata នៃក្លិបបិសាចក្រហម Manchester United ដែលជិតនឹងផុតកុងត្រាជាមួយក្លិបផងដែរ ខណៈដែលលោកគ្រូ Mourinho ធ្លាប់រួមការងារជាមួយ Mata ទាំងនៅ Chelsea និងនៅ Man UTD ប៉ុន្តែលេចឮដំណឹងថា Lazio ក៏ចង់បាន Mata ដែរ៕

ខ្សែបម្រើ Juan Mata
ខ្សែបម្រើ Juan Mata

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T