ចំណងស្នេហ៍២៧ឆ្នាំ ពេលលែងលះ Bill Gates ផ្ទេរប្រាក់ឱ្យអតីតភរិយាចំនួន...

//s9.kh1.co/43/43d851dbde3d5eec6f360cd49a26aac4fcb0a5db.jpg
យល់ដឹង

 ០៧-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រោយចែកផ្លូវគ្នា Bill Gates ផ្ទេរទឹកប្រាក់ឱ្យអ្នកស្រី Melinda Gates ក្នុងចំនួនដ៏ច្រើន

អាមេរិក៖ បន្ទាប់ពីមហាសេដ្ឋីលុយវ៉ាល់លានដុល្លារអាមេរិក និង ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានផ្ទេរទឹកប្រាក់ចំនួន ១.៨ ពាន់លានដុល្លារអាមេរិក ជាភាគហ៊ុនវិនិយោគ Cascade ឱ្យទៅលោកស្រី Melinda នៅថ្ងៃច័ន្ទ ក្រោយីពួកគេ បានប្រកាសពីការលែងលះគ្រួសារ ក្រោយពីដំណាក់កាលដំបូងក្នុងការបែកចែកទ្រព្យដ៏ច្រើនមហាសាលរបស់គ្រសារត្រកូល Gates។ គួររំលឹកដែរថា ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ គឺជាសេដ្ឋីដែលមានទឹកប្រាក់ ១៣០ ពាន់លានដុល្លារអាមេរិក ដោយឈរនៅលំដាប់ទី៤ នៅក្នុងពិភពលោក។ Bill Gates និង ភរិយា បានរួមរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍រយៈពេល ២៧ឆ្នាំ ដោយមានកូនចំនួន ៣នាក់ រហូតមកដល់ថ្ងៃច័ន្ទនេះ ដែលបានពួកគេបានប្រកាសរួមគ្នានៅលើបណ្តាញ Twitter ពីការចែកផ្លូវគ្នា ដោយលោកស្រី Melinda បានបញ្ជាក់នៅក្នុងលិខិតសុំលែងលះរបស់លោកស្រីថា ចំណងអាពាហ៍ពិពាហ៍បែកបាក់មិនអាចដូចដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រួសារ Bill Gates
ក្រុមគ្រួសារ Bill Gates

ក្រោយពីប្រកាសលែងលះ Bill Gates បានផ្ទេរទឹកប្រាក់ ១២០លានដុល្លារអាមេរិក ដែលភាគហ៊ុននៅក្នុងក្រុមហ៊ុនកូកាកូឡា (Coca Cola) ជាឈ្មោះលោកស្រី Melinda Gates និង ទឹកប្រាក់ចំនួន ៣៦៤ លានដុល្លារអាមេរិកដែលជាភាគហ៊ុនក្រុមហ៊ុនម៉ិចស៊ីកូ Group Televisa  និង ទឹកប្រាក់ ១.៥ ពាន់លានដុល្លារអាមេរិកជាភាគហ៊ុននៃក្រុមហ៊ុន Canadian Railway Station និង ៣០០ លានដុល្លារបន្ថែម នៅក្នុងភាគហ៊ុនក្រុមហ៊ុន AutoNation​ និង ក្រុមហ៊ុន Cascade ១.៨ ពាន់លានដុល្លារអាមេរិក។

ដោយឡែក នៅថ្ងៃព្រហស្បត្តិ៍នេះ​ មហាសេដ្ឋីរូបនេះ បានផ្ទេរទឹកប្រាក់ចំនួន ៥០០ លានដុល្លារបន្ថែមទៀតទៅឱ្យភរិយារបស់លោក គឺលោកស្រី Melinda Gates នៅពេលពួកគេបន្តបែងចែកបញ្ជីទ្រព្យសម្បត្តិដ៏ច្រើនសម្បើមរបស់ពួកគេ។

គួររំលឹកដែរថា កាលលោក Bill Gates និង លោកស្រី Melinda Gates បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៩៤ ពួកគាត់ទាំងពីរមិនបានចុះបញ្ជីព្រមព្រៀងគ្នាស្តីពីការបែកចែកទ្រព្យសម្បត្តិនោះទេ ខណៈពេលនេះ Bill Gates គឺជាមហាសេដ្ឋីទៅហើយ។

ទោះបីជាគូស្វាមីភរិយាទាំងពីរចែកផ្លូវគ្នាមែន តែពួកគាត់សន្យានៅតែជួយផ្នែកមនុស្សធម៌ដដែល៕

ក្រុមគ្រួសារ Bill Gates
ក្រុមគ្រួសារ Bill Gates
Bill Gates
Bill Gates
Melinda Gates
Melinda Gates
Bill Gates និង Melinda Gates
Bill Gates និង Melinda Gates
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T