ម៉េចអ៊ីចឹង? Stegen ណែនាំឲ្យខ្សែប្រយុទ្ធទាក់ភ្នែក Barca ម្នាក់នេះឲ្យបន្តស្នាក់នៅក្លិបបច្ចុប្បន្នរបស់ខ្លួន

//s9.kh1.co/01/01d811d87233d9d09b38809f4d883d96021c9e87.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Stegen ប្រាប់ Haaland ឲ្យបន្តស្នាក់នៅ Dortmund

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Erling Haaland ដែលកំពុងលេងឲ្យក្លិប Borussia Dortmund កំពុងក្លាយជាកីឡាករដែលក្លិបផ្សេងៗចង់បានខ្លាំងណាស់ មិនថានៅ Man UTD, Man City, Chelsea, Real Madrid ឬ Barcelona ឡើយព្រោះគេមានទម្រង់លេងលេចធ្លោ រកគ្រាប់បាល់បានញឹកញាប់ប៉ុន្តែ អ្នកចាំទី Marc- Andre ter Stegen នៃក្លិបអ្នកមានបុណ្យ Barcelona បែរជាគិតថា Haaland គួរតែបន្តស្នាក់នៅ Dortmund ថែមមួយឆ្នាំទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland
អ្នកចាំទី Marc-Andre ter Stegen
អ្នកចាំទី Marc-Andre ter Stegen

Dortmund បានទាមទារប្រាក់ពីក្លិបណាដែលចង់ទិញយក Erling Haaland ចំនួន ១៥០លានផោន (ស្មើនឹងប្រមាណ២០៨.៤លានដុល្លារ) ឯណោះខណៈដែលក្លិប Barcelona កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ប៉ុន្តែថ្មីៗនេះ ភ្នាក់ងាររបស់គេគឺលោក Mino Raiola បានធ្វើដំណើរទៅទីក្រុងបាសេឡូណា ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការផ្ទេរ Haaland ផងដែរ។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមជុំវិញរឿង Haaland ផ្ទេរមកទឹកដី Camp Nou មិនបានធ្វើឲ្យអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Ter Stegen យល់ស្របនោះឡើយដោយគេបានថ្លែងប្រាប់ SPORT1 ថា៖

Haaland នឹងធ្វើឲ្យក្រុមដែលគេលេងឲ្យក្លាយជាក្រុមដ៏ល្អមួយ ប៉ុន្តែហេតុអីគេមិនស្នាក់នៅ Dortmund ថែមមួយឆ្នាំទៀត? Dortmund ជាក្រុមដែលមានការគ្រប់គ្រងល្អណាស់។

អ្នកចាំទី Marc-Andre ter Stegen
អ្នកចាំទី Marc-Andre ter Stegen
អ្នកចាំទី Marc-Andre ter Stegen

ថ្នាក់ដឹកនាំរបស់ក្លិប Borussia Dortmund ចង់ទុក Erling Haaland ថែមមួយរដូវកាលទៀតដោយសារចង់ប្រជែងយកពានជាមួយ Bayern Munich ប៉ុន្តែគេមិនដឹងទេថា កីឡាករសញ្ជាតិន័រវេសរូបនេះសម្រេចចិត្តលើអនាគតខ្លួនឯងបែបណា៕

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

ប្រភពexpress

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T