មិនទាន់ចប់ទេ! Toni Kroos តបវិញយ៉ាងឡូយ ក្រោយមានពាក្យឌឺដងពី Mason Mount របស់ Chelsea

//s9.kh1.co/0d/0db1651b945e14ff92ca38acde7ad6aad95c02fe.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបីទទួលរងការបរាជ័យក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក៏ដោយក៏ Toni Kroos នៅតែរកពេលវេលាដើម្បីឆ្លើយតបទៅ Mason Mount ដោយបន្តរឌឺដងជាមួយកីឡាករ Chelsea ។

បរទេស​៖ ទោះបីទទួលរងការបរាជ័យក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក៏ដោយក៏ Toni Kroos នៅតែរកពេលវេលាដើម្បីឆ្លើយតបទៅ Mason Mount ដោយបន្តឌឺដងជាមួយកីឡាករ Chelsea ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mount និង Kroos
Mount និង Kroos

Real Madrid ត្រូវបានក្រុមតោខៀវ Chelsea បំបាក់ឲ្យបរាជ័យទាំង២ជើង ទោះបីជាមុនប៉ះគ្នា កីឡាករ Kroos បានលើកឡើងថា៖ "ក្នុងអាជីពបាល់ទាត់ ១៥ ឆ្នាំរបស់គាត់ គ្មានកីឡាករណាម្នាក់របស់ Chelsea បានធ្វើឱ្យគាត់គេងមិនលក់នោះទេ"

Kroos
Kroos

ក្រោយមកបន្ទាប់ពីបានស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Chelsea ទល់នឹង Real Madrid កីឡាករឆ្នើម Mason Mount បានឆ្លើយតបទៅកាន់សម្តីរបស់ Kroos នេះវិញថា៖ "ខ្ញុំបានឃើញកីឡាករម្នាក់របស់ពួកគេ [Real Madrid] និយាយថា គ្មានកីឡាករ Chelsea ណាម្នាក់រារាំងគាត់មិនឱ្យដេកលក់ទេ ប្រហែលជាគាត់គួរតែដេកមិនសូវលក់បន្តិចហើយពេលប៉ះក្រុមរបស់យើង យើងអាចរកបានច្រើនជាង៥គ្រាប់ទៅទៀត។ "

Mount
Mount

ហើយក្រោយមកទៀត បន្ទាប់ពីឃើញសម្តីឌឺដងបែបនេះហើយ ខ្សែបម្រើឆ្នើមរបស់ Real Madrid កីឡាករ Toni Kroos ក៏មិនបង្អង់យូរក៏បានឆ្លើយតបវិញធ្ងន់ៗទៅកាន់ Mason Mount តាមរយៈ Twitter ដូច្នេះថា៖

"ខ្ញុំនៅតែដេកលក់ស្រួលដដែល ប៉ុន្តែអ្នកធ្វើបានល្អកាលពីម្សិលមិញ។ សូមអបអរសាទរ និងសំណាងល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងរបស់អ្នក។"

Kroos
Kroos

គួររំលឹកផងដែរថា នេះជាលើកទី១ហើយសម្រាប់កីឡាករ Mason Mount ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Champion League ខណៈដែល Toni Kroos ធ្លាប់បានឈ្នះពាននេះបានដល់ទៅ ៤គ្រឿងរួចមកហើយ ដែលក្នុងនោះ មាន៣គ្រឿងឈ្នះជាមួយ Real Madrid និង ១ទៀតជាមួយ Bayern Munich ៕

Mount
Mount
Kroos
Kroos
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T