សមជាក្លិបអ្នកមានមែន! បើ Man City ឈ្នះ UCL នោះកីឡាករនឹងបានប្រាក់លើកទឹកចិត្តរហូតដល់ទៅ...

//s9.kh1.co/48/4834e8095c0d5f02a6440c2000fad8d915ff7b66.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Man City អាចទទួលបានប្រាក់លើកទឹកចិត្តខ្ទង់ម៉ឺនបើសិនជួយឲ្យក្រុមលើកពាន UCL

អង់គ្លេស៖ ព្រឹត្តិការណ៍ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានបញ្ចប់សព្វគ្រប់អស់ហើយពោលគឺ Manchester City បានទម្លាក់ Paris Saint-Germain ហើយ Chelsea បានយកឈ្នះ Real Madrid ធ្វើឲ្យ ការប្រកួត UCL នាវគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះគឺជាជំនួបរវាង មេឃខៀវ Manchester City និង តោខៀវ Chelsea ដែលសុទ្ធសឹងជាក្រុមខ្លាំងនៅអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City
កីឡាករ Manchester City

ដោយឡែក ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola បានដឹកនាំក្រុមឲ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលជារឿងមួយគួរឲ្យអបអរសាទរ ធ្វើឲ្យថ្នាក់ដឹកនាំរបស់ Manchester City គ្រោងនឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករទាំងអស់ផងដែរ។

កីឡាករ Manchester City
កីឡាករ Manchester City

យោងតាមការរាយការណ៍ ម្ចាស់ក្លិប Man City នឹងបោះលុយចំនួន ១៥លានផោន(ស្មើនឹងប្រមាណ២០.៨លានដុល្លារ) ទៅឲ្យក្រុមកីឡាករនិងគ្រូបង្វឹកបែងចែកគ្នាបើសិនជា ពួកគេជួយឲ្យក្រុមឈ្នះ Champions League មែននោះ។

កីឡាករ Manchester City
កីឡាករ Manchester City

ចំណែក ខ្សែបម្រើ Kevin De Bruyne គឺអាចនឹងទទួលបានប្រាក់បន្ថែមតាមកុងត្រាដែលគេទើបតែបានចុះជាមួយ Manchester City ខណៈកីឡាករដទៃទៀតអាចទទួលបាន ២សែន៥ម៉ឺនផោន(ស្មើនឹងប្រមាណ ៣សែន៤ម៉ឺនដុល្លារ) បើសិនអាចលេងឲ្យ Man City ឈ្នះមែន។

កីឡាករ Manchester City
កីឡាករ Manchester City

Manchester City នឹងទទួលបាន១០០លានផោន(ស្មើនឹង១៣៩.១ លានដុល្លារ)ដែលជាប្រាក់រង្វាន់ពីខាង UEFA បើសិនក្លិបក្លាយជាម្ចាស់ជ័យលាភី ប៉ុន្តែបើសិនចាញ់ Chelsea នោះក្លិបនឹងទទួលបានតែ ១៦.៥លានផោន(ស្មើនឹងប្រមាណ២២.៩លានដុល្លារ)ប៉ុណ្ណោះ។

ពាន UCL
ពាន UCL

ម្យ៉ាងទៀតបើសិន Man City លើកពាន Premier League មែននោះក្លិបនឹងទទួលបានប្រាក់រង្វាន់ ១៥០លានផោន(ស្មើនឹងប្រមាណ២០៨.៦លានដុល្លារ)បន្ថែមទៀត។

ពាន Premier League
ពាន Premier League

គួររម្លឹកផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League នារដូវកាលនេះនឹងធ្វើឡើងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ នៅកីឡដ្ឋាន Atatuk Olympic Stadium នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី ដែលគេរំពឹងទុកថានឹងមានអ្នកចូលរួមទស្សនាប្រមាណ២ម៉ឺន៥ពាន់នាក់៕

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL 
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL 

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T