អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានថ្លែងកាតសរសើរ ខ្សែប្រយុទ្ធ Edinson Cavani និង អ្នកចាំទី David De Gea ក្នុងការប្រកួតជើងទី២រវាង Manchester United ទល់នឹង Roma ដែលជាការប្រកួតក្នុងក្របខណ្ឌ Europa League ។


Roma ធ្លាក់ចេញពី UEL ជាផ្លូវការបើទោះបីជាជើងទី២នេះ ពួកគេលេងឈ្នះ Man UTD ៣ ទល់នឹង២ ក៏ដោយព្រោះកាលពីជើងទី១ Manchester United លត់ដល់ទៅ ៦ ទល់នឹង ២ ដែលសរុបទាំងពីរជើងគឺ Man UTD យកឈ្នះ Roma ៨ ទល់នឹង ៥ ។

ការប្រកួតជើងទី២នេះគឺ ៣គ្រាប់របស់ Roma រកបានដោយ កីឡាករ Dzeko នៅនាទីទី៥៧ , Cristante នៅនាទីទី ៦០ និង Alex Telles ដែលជាខ្សែការពាររបស់ Man UTD បានស៊ុតចូលទីខ្លួនឯងនៅនាទីទី៨៣ ខណៈខាង Man UTD រកដោយខ្សែប្រយុទ្ធ Edinson Cavani ទាំងពីរគ្រាប់នៅនាទីទី ៣៩ និង ៦៨ ផងដែរ។


Cavani ជាកីឡាករដែលផ្ទេរពី PSG មកទឹកដីOld Trafford ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំមុន ប៉ុន្តែគេតែងតែបានបង្ហាញទម្រង់លេងលេចធ្លោនិងក្លាយជាកីឡាករដែលជះឥទ្ធិពលល្អដល់មិត្តរួមក្រុមឯទៀតទើបធ្វើឲ្យលោកគ្រូ Solskjaer ពេញចិត្តសមត្ថភាពរបស់គេ ហើយក្រៅពីនោះលោកគ្រូក៏បានកោតសរសើរ អ្នកចាំទីដៃទី David De Gea ដែរ។
លោកគ្រូបានថ្លែងប្រាប់ MUTV ថា៖
វាពិតជាមានអារម្មណ៍ល្អណាស់ ដែលអាចបានឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្របាន។ ពួកយើងពិតជាលេងបានល្អណាស់នៅតង់ទី១ ប៉ុន្តែនៅតង់ទី២ យើងលេងមិនសូវល្អទេដែលវាធ្វើឲ្យខកចិត្តខ្លះដែរ។ខ្ញុំគិតថាលទ្ធផលអាចនឹងចេញមក ៨ ទល់នឹង ៦ ក៏ថាបាន វាជាការប្រកួតដ៏ចម្លែកមួយគឺពួកយើងបាត់បង់ឱកាសគ្រប់គ្រងបាល់ច្រើនណាស់តែក៏មានអ្នកចាំទីឆ្នើមរបស់យើង(De Gea)និង ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំម្នាក់(Cavani) ដែលអាចរកគ្រាប់បាល់បាន។ ការផ្លាស់ទីនិងបញ្ចប់ទីរបស់គេពិតជាអស្ចារ្យណាស់ ។ Edi និង David ជាកីឡាករដែលលេងបានល្អជាងគេ។ពួកយើងបានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ពួកយើងនឹងរង់ចាំប្រកួតនៅថ្ងៃទី២៦ខែឧសភា។

គួររម្លឹកផងដែរថា Manchester United នឹងត្រូវប្រកួតជាមួយ Villarreal ដែលទើបតែទម្លាក់ Arsenal ចេញពី Europa League នៅថ្ងៃទី២៧ខែឧសភា វេលាម៉ោង២យប់ នៅឯកីឡដ្ឋាន PGE Arena Gdansk នៅឯទីក្រុង វ៉ាសូវី ប្រទេសប៉ូឡូញ៕

ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload