ទីបំផុត Bruno បញ្ចេញទស្សនៈជុំវិញការពន្យារពេលប្រកួតរវាង Liverpool និង Man Utd ហើយ

//s9.kh1.co/fc/fc7e13a95db1d7944fea0efe75f34f5504413a5e.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទីបំផុត Bruno Fernandes បញ្ជេញទស្សនៈជុំវិញការពន្យាពេលប្រកួតរវាង Liverpool និង Man Utd ហើយ

បរទេស៖ ការប្រកួតក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី ៣៥ រវាង Manchester United និងហង្សក្រហម Liverpool ត្រូវបានពន្យារពេលព្រោះអ្នកគាំទ្ររបស់ Manchester United បានសម្រុកចូលកីឡដ្ឋាន Old Trafford ដើម្បីធ្វើបាតកម្មប្រឆាំងនឹងការដឹកនាំរបស់ត្រកូល Glazers ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ចំពោះការពន្យារពេលប្រកួតមួយនេះខ្សែបម្រើឆ្នើមរបស់ក្លិបកីឡាករ Bruno Fernandes បានបញ្ចេញទស្សនៈថា ចំពោះរឿងនេះវាពិតជាប៉ះពាល់ដល់កីឡាករយើងព្រោះពួកយើងបានរៀបចំនិងត្រៀមខ្លួនជាស្រេចសម្រាប់ប្រកួតមួយនេះ។ រូបគេបានបន្តដែរថា ក្រុមរបស់យើងទើបតែផ្ដួល Roma ក្នុងលទ្ធផលដ៏ចាស់ដៃមួយ ដូចនេះពួកយើងមានភាពវិជ្ជមានក្នុងការឈ្នះប្រកួតមួយនេះ។ រូបគេក៏បានបន្ថែមដែរថា អ្នកគាំទ្រមានសិទ្ធក្នុងការនិយាយ ប៉ុន្តែខ្ញុំសោកស្ដាយណាស់ដែលជួបរឿងនេះ៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T