ក្លិបវិសាខា បានសម្រេចចិត្ដបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេសរូបនេះហើយ

//s9.kh1.co/33/33647eb0db30aa0b14f6ddee76e9c45242c94014.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិបបាល់ទាត់ វិសាខាសម្រេចចិត្ដបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេសហើយពេលនេះ

កាលពីម្សិលមិញក្លិបបាល់ទាត់វិសាខាបានបង្ហោះសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គមហ្វេសបុកថា៖ “ក្លិបកីឡាបាល់ទាត់វិសាខា មានកិត្តិយសសូមជម្រាបថា ពួកយើងបានសម្រេចចិត្ដដ៏លំបាកបំផុត ក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេស Charlie Machell បន្ទាប់ពីមានការព្រមព្រៀងគ្នា”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Charlie Machell
Charlie Machell

គួរបញ្ជាក់ផងដែរថា អតីតខ្សែបម្រើក្លិបព្រះខ័នរាជស្វាយរៀងកីឡាករសញ្ជាតិអង់គ្លេសវ័យ២៦ឆ្នាំ Charlie Machell មិនទាន់បានបង្ហាញខ្លូនផ្លូវការសូម្បី១ប្រកួតឲ្យក្លិបវិសាខាចាប់តាំងពីផ្លាស់ចេញពីលីគនៅសិង្ហបុរីក្លិប Hougan United ដោយគ្មានតម្លៃខ្លួនកាលពីដើមខែមករាឆ្នាំ២០២១ មកម្លេះដោយសារបញ្ហាកូវីត-១៩ធ្វើឲ្យលីគកំពូលកម្ពុជាត្រូវបានផ្អាកជាបណ្ណោះអាស្នន៕

Charlie Machell កាលលេងនៅក្លិបស្វាយរៀង
Charlie Machell កាលលេងនៅក្លិបស្វាយរៀង
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T