អតីតកូនក្រុម! លោកគ្រូ Tuchel ប្រាប់ថ្នាក់លើរបស់ Chelsea ឲ្យទិញយកកីឡាករ PSG រូបនេះ

//s9.kh1.co/0b/0b6b27a56bcf8742b0afba27e0a875d5f6c1ea1d.jpeg
កីទ្បា

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ចង់បានអតីតកូនក្រុមនៅ PSG មកកាន់ទឹកដី Stamford Bridge

អង់គ្លេស៖ យោងតាមការរាយការណ៍ លោកគ្រូបង្វឹក Thomas Tuchel បានស្នើសុំដល់ថ្នាក់ដឹកនាំរបស់ Chelsea ឲ្យព្យាយាមទិញយក ខ្សែការពារ Marquinhos ដែលបច្ចុប្បន្នលេងនៅក្លិបបារាំង Paris Saint-Germain។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Marquinhos
ខ្សែការពារ Marquinhos

Chelsea ចង់ទិញកីឡាករថ្មីៗមកបន្ថែមទៀតពេលទីផ្សារដោះដូរកីឡាករនារដូវក្ដៅបើកទ្វារ ដោយកន្លងមកនេះមានពាក្យចចាមអារ៉ាមថាក្លិបចង់បាន ខ្សែប្រយុទ្ធ Romelu Lukaku និង Erling Haaland ប៉ុន្តែសេចក្ដីថ្លែងការណ៍ពី Sunday World បង្ហើបឲ្យដឹងថា Tuchel បានស្នើដាក់ឈ្មោះ Marquinhos ទៅឲ្យថ្នាក់លើរបស់ Chelsea ពិចារណាទិញយក។

ខ្សែការពារ Marquinhos
ខ្សែការពារ Marquinhos

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះផ្ទេរមក PSG តាំងពីឆ្នាំ២០១៣ ហើយកំលុងពេលលោកគ្រូ Thomas Tuchel ដឹកនាំគឺរូបគេបានចាប់ដៃគូគ្នាជាមួយខ្សែការពារ Thiago Silva ដែលទើបនឹងផ្ទេរមកទឹកដី Stamford Bridge កាលពីឆ្នាំមុនផងដែរទើបលោកគ្រូគិតថាចង់យកMarquinhos មកចាប់ដៃគូជាមួយ Silva នៅ Chelsea វិញ។

លោកគ្រូបង្វឹក Thomas Tuchel និង Marquinhos
លោកគ្រូបង្វឹក Thomas Tuchel និង Marquinhos


ប៉ុន្តែ កុងត្រារបស់ Marquinhos ជាមួយក្លិប PSG មានសុពុលភាពរហូតដល់៣ឆ្នាំទៀតឯណោះហើយ PSG ក៏មិនទាន់មានពាក្យចចាមអារ៉ាមណាមួយថាចង់លក់ខ្សែការពារវ័យ២៦ឆ្នាំរូបនេះដែរ។

ខ្សែការពារ Marquinhos
ខ្សែការពារ Marquinhos

ក្រៅពី Lukaku និង Haaland ក្លិបតោខៀវ Chelsea ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ទិញយកខ្សែបម្រើ Jadon Sancho ដែលជាមិត្តរួមក្រុមរបស់ Haaland នៅ Borussia Dortmund ដែរ៕

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T