ម្នាយអើយ! មានដឹងថា Aubameyang ស្រកអស់ប៉ុន្មានគីឡូអត់ពេលឈឺគ្រុនឈាមអ៊ីចឹង

//s9.kh1.co/0c/0c6223bd070495908dd7c3116a59ad436f135139.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Pierre-Emerick Aubameyang ស្រកអស់បួនគីឡូ

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Arsenal កីឡាករ Pierre-Emerick Aubameyang បានសារភាពថា ខ្លួនស្រកអស់បួនគីឡូនៅពេលដែលមានជំងឺគ្រុនឈាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Pierre-Emerick Aubameyang
 កីឡាករ Pierre-Emerick Aubameyang

ជាការពិតណាស់ Aubameyang បានបញ្ជាក់ថា ដោយសារមានជំងឺគ្រុនឈាម ទើបធ្វើឲ្យខ្លួនខកខានជួយក្រុមក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាក្តី នៅពេលនេះ រូបគេបានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាថ្មី ហើយ នឹងមានវត្តមានសម្រាប់ការប្រកួតជើងទីពីរវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ Europa League ទល់នឹង Villareal នៅរាត្រីនេះផងដែរ។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

Aubameyang បាននិយាយថា៖

វាបានធ្វើទុក្ខខ្ញុំខ្លាំងណាស់។ ខ្ញុំគិតថា វាជាជំងឺដែលអាក្រក់ជាងគេសម្រាប់ជីវិតរបស់ខ្ញុំ។ ខ្ញុំបានក្តៅខ្លួនបីថ្ងៃជាប់ៗគ្នាហើយសូម្បីតែថ្នាំប៉ារ៉ាក៏ពុំមានសមត្ថភាពដើម្បីគ្រប់គ្រងវាបានឡើយ។ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំង ហើយ ខ្ញុំគិតថាខ្ញុំបានស្រកអស់បួនគីឡូ៕

   កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

ប្រភពtheathletic

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T