អ្នកវិទ្យាសាស្ត្រព្រមានថា ឥណ្ឌានឹងទទួលរងការវាយលុកពីរលកចម្លងទី៣ នៃកូវីដ១៩ ដែលជៀសមិនផុត ក្រោមហេតុផលទាំងនេះ

//s9.kh1.co/1e/1e04c5a367174a49fc3a2e74181af4540d3cbc52.webp
យល់ដឹង

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រព្រមានថា ឥណ្ឌានឹងទទួលរងវាយលុកពីរលកចម្លងទី៣ នៃកូវីដ១៩ ដែលជៀសមិនផុត ក្រោមហេតុផលទាំងនេះ

ឥណ្ឌា៖ ទីប្រឹក្សាវិទ្យាសាស្ត្រកំពូលរបស់រដ្ឋាភិបាលឥណ្ឌាបានព្រមានកាលពីថ្ងៃពុធថាប្រទេសនឹងប្រឈមនឹងរលកចម្លងវីរុសកូវីដ១៩ ដែលមិនអាចចៀសផុតទៀតព្រោះមនុស្សជិត ៤.០០០ នាក់បានស្លាប់បាត់បង់ជីវិតក្នុងចន្លោះពេលមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍ថាប្រទេសឥណ្ឌាមានចំនួនជិតពាក់កណ្តាលនៃករណីឆ្លងវីរុសនេះដែលត្រូវបានរាយការណ៍ទូទាំងពិភពលោកកាលពីសប្តាហ៍មុននិងមួយភាគបួននៃការស្លាប់។

កន្លែងបូជាសពអ្នកជំងឺកូវីដ១៩
កន្លែងបូជាសពអ្នកជំងឺកូវីដ១៩

មនុស្សជាច្រើនបានស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់និងចំណតរថយន្តជាច្រើនរង់ចាំគ្រែឬអុកស៊ីសែនខណៈពេលដែលកន្លែងបញ្ចុះសពនិងកន្លែងបូជាសពកំពុងព្យាយាមដោះស្រាយជាមួយនឹងលំហូរនៃសាកសពដែលមើលទៅហាក់ដូចជាមិនមានស្ថេរភាព។

ទីប្រឹក្សាវិទ្យាសាស្ត្រដ៏សំខាន់របស់រដ្ឋាភិបាលគឺលោក K. VijayRaghavan បានព្រមានថាសូម្បីតែអត្រាឆ្លងកាន់តែកើនឡើង ហើយប្រទេសនេះ គួរតែត្រៀមខ្លួនសម្រាប់រលកទីបី។

ក្នុងនោះ លោក K. VijayRaghavan បានប្រាប់សន្និសីទសារព័ត៌មានថា“ ដំណាក់កាលទី ៣ គឺមិនអាចចៀសផុតបានទេព្រោះវាមានកំរិតខ្ពស់នៃឆ្លងវីរុសនេះ។

ដោយឡែក រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ត្រូវបានគេរិះគន់ជាទូទៅថា មិនបានចាត់វិធានការភ្លាមៗដើម្បីបង្ក្រាបរលកទីពីរបន្ទាប់ពីពិធីបុណ្យសាសនានិងការប្រមូលផ្តុំគ្នានយោបាយបានទាក់ទាញមនុស្សរាប់ពាន់នាក់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយបានក្លាយជា ព្រឹត្តិការណ៍មហាចម្លង ឬ ជាភាសា Super Spreaders

https://s9.kh1.co/__image/w=650,h=447,q=100/ba/ba4dda79cf154b9688865871c2c5c18fe55f7bd3.jpg

ហេតុផលទាំងនេះ អ្នកវិទ្យាសាស្ត្រព្រមានថា៖ ឥណ្ឌានឹងជួបរលកទី៣ នៃការវាយលុកពីវីរុសកូវីដ១៩ ដោយជៀសមិនផុត៖

រដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការបិទខ្ទប់ប្រទេសទាំងមូល

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣.៧៨០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយការឆ្លងប្រចាំថ្ងៃកើនឡើង ៣៨២.៣១៥ កាលពីថ្ងៃពុធ។ ចំនួននេះលើសពី ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃៗក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថាតួលេខជាក់ស្តែងរបស់ប្រទេសឥណ្ឌាអាចមានចំនួនពី ៥ ទៅ ១០ ដង។ ប្រទេសនេះបានរកឃើញបន្ថែមចំនួន ១០ លានករណីក្នុងរយៈពេលតែជាង ៤ ខែប៉ុណ្ណោះ បន្ទាប់ពីចាយពេលជាង ១០ ខែដើម្បីឈានដល់ ១០ លានដំបូងរបស់ខ្លួន។

ក្រុមបក្សប្រឆាំង ជំរុញឱ្យមានការបិទខ្ទប់ Lockdown នៅទូទាំងប្រទេស ប៉ុន្តែរដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការដាក់ចេញនូវវិធានការ ដោយសារការភ័យខ្លាចចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ច បើទោះបីជារដ្ឋជាច្រើនបានប្រកាន់ខ្ជាប់នូវវិធានការគម្លាតសង្គមយ៉ាងណាក៏ដោយ។

ការបរាជ័យក្នុងការចាក់វ៉ាក់សាំង និងការធ្វើតេស្តរកមេរោគកូវីដ១៩

សន្ទុះនៃការឆ្លងបានកើតឡើងយ៉ាងរហ័ស ស្របពេលជាមួយនឹងការធ្លាក់ចុះនៃការចាក់វ៉ាក់សាំងដោយសារតែបញ្ហាការផ្គត់ផ្គង់និងការចែកចាយ បើទោះបីប្រទេសឥណ្ឌាជាអ្នកផលិតវ៉ាក់សាំងដ៏ធំក៏ដោយ។

យ៉ាងហោចណាស់មានរដ្ឋចំនួន ៣ រួមមានរដ្ឋ Maharashtra ដែលជាទីប្រជុំជននៃរដ្ឋធានីពាណិជ្ជកម្មនៃទីក្រុង Mumbai បានរាយការណ៍ពីកង្វះខាតនៃវ៉ាក់សាំង ដែលនាំឱ្យមានការបិទមជ្ឈមណ្ឌលចាក់ថ្នាំបង្ការវីរុសកូវីដ១៩ មួយចំនួនផងដែរ។

ដោយឡែក តាមការបញ្ជាក់ពី ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាគ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងថា​ ធ្វើតេស្តរកវីរុសកូវីដ១៩ ប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងគំហុកគួរជាកត់សម្គាល់។

ប្រជាជនឥណ្ឌា
ប្រជាជនឥណ្ឌា
គ្រូពេទ្យឥណ្ឌា
គ្រូពេទ្យឥណ្ឌា

មហាឆ្លង

រដ្ឋមន្រ្តីផ្លូវដែកលោក Piyush Goyal បាននិយាយនៅលើបណ្តាញសង្គម Twitter ថារថភ្លើងចំនួនពីរដែលផ្ទុកអុកស៊ីសែនរាវបានមកដល់រដ្ឋធានីញូវដេលីកាលពីថ្ងៃពុធនេះ។ ហើយរថភ្លើងជាង ២៥ ទៀត បានចែកចាយការផ្គត់ផ្គង់អុកស៊ីសែននៅទូទាំងប្រទេស។

ក្នុងនោះដែរ រដ្ឋាភិបាលនិយាយថាការផ្គត់ផ្គង់មានគ្រប់គ្រាន់ ប៉ុន្តែបញ្ហានោះគឺ ការដឹកជញ្ជូន មានភាពយឹតយ៉ាវដែលរារាំងដល់ការចែកចាយ ស្របពេលដែលសន្ទុះនៃការចម្លងវីរុសកូវីដ១៩ នៅតែបន្តរាលដាលឥតឈប់ឈរ។

នៅឯរដ្ឋដាច់ស្រយាល Mizoram ជាប់ព្រំដែនមីយ៉ាន់ម៉ា គ្រែនៅក្នុងមន្ទីរពេទ្យដែលមានមេរោគឆ្លងធំជាងគេបំផុតគឺស្ថិតនៅក្នុងស្ថានភាពខ្វះខាត ដែលធ្វើឱ្យអ្នកជំងឺនៃជំងឺផ្សេងទៀត ក្រៅពីកូវីដ១៩ ត្រូវបានគេស្នើសុំឱ្យចាកចេញ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល លោកវេជ្ជបណ្ឌិត Dr Z R Thiamsanga។

លោកវេជ្ជបណ្ឌិតរូបនេះ បន្ថែមថា៖ ពេលនេះ មានតែបំពង់អុកស៊ីសែនសល់តែ១៤ គ្រឿងប៉ុណ្ណោះ ក្នុងនោះដែរ លោកមានប្រសាសន៍ទៀតថា៖ មានតែការបិទខ្ទប់ទាំងស្រុងតែប៉ុណ្ណោះ ដែលអាចគ្រប់គ្រងស្ថានការណ៍នេះបាន៕

ប្រភព៖​ Reuters

កន្លែងបូជាសពអ្នកជំងឺកូវីដ១៩
កន្លែងបូជាសពអ្នកជំងឺកូវីដ១៩
មន្ទីរពេទ្យនៅឥណ្ឌា
មន្ទីរពេទ្យនៅឥណ្ឌា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T